ចេញ​ទៅ​ក្រៅ​ម្ដងៗ De Bruyne ស្លៀក​សាមញ្ញ​ៗ តែ​ថ្លៃ​ខោ​អាវ​នោះ​វិញ​មិន​ទាប​នោះ​ទេ

  • 2018-06-06 13:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne ច្រើន​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​សំលៀកបំពាក់​បែប​សាមញ្ញ នៅ​ពេល​ចេញ​ទៅ​ក្រៅ​ម្ដងៗ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តម្លៃ​ខោអាវ​ទាំង​នោះ​មិន​ថោក​នោះ​ទេ។

បើ​តាម​ការ​ទម្លាយ​របស់ The Sun ដូច​បាន​ឃើញ​ខាង​ក្រោម អាវ​ធំ​បែប Hoodie ពណ៌​ខ្មៅ​មាន​រូប​បក្សី​ចំនួន ២ ក្បាល​នៅ​​កណ្ដាល​នេះ របស់​កីឡាករ​បែលហ្សិក​មាន​តម្លៃ​ដល់​ទៅ ៣៣៥ ផោន (ជិត ៤៥០ ដុល្លារ​សហរដ្ឋអាមេរិក) ខណៈ​ស្បែក​ជើង​ម៉ូត Nike X Off-White Air Max 97 Trainers ដែល​មាន​តម្លៃ ១៨០ ផោន (ជាង ២៤០ ដុល្លារ​សហរដ្ឋអាមេរិក)។

កន្លង​ទៅ កីឡាករ De Bruyne ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​ដែរ​ថា​បាន​ពាក់​អាវ​ធំ​បែប​ Hoodie មួយ​ម៉ូត​ទៀត មាន​ពណ៌​ប៉ា​រ៉ា។ អាវ​នេះ​ត្រូវ​បាន The Sun រាយ​ការណ៍​ថា​មាន​តម្លៃ ៦៧៥ ផោន (ជាង ៩០០ ដុល្លារ​សហរដ្ឋអាមេរិក)។

អាវ​ចាក់​មួយ​ និង​ស្បែក​ជើង​មួយ​គូ​ទៀត​របស់​កីឡាករ​រូប​នេះ​ក៏​មិន​ធូរ​ថ្លៃ​ប៉ុន្មាន​ដែរ។ អាវ​នោះ​មាន​តម្លៃ​ដល់​ទៅ ៧០០ ផោន (ជាង ៩៤០ ដុល្លារ​សហរដ្ឋអាមេរិក) ខណៈ​ស្បែក​ជើង​ម៉ូត Christian Louboutin Pik Boat Loafers ក៏​មាន​តម្លៃ​ដូច​គ្នា​នឹង​អាវ​ផង​ដែរ។

ចំណែក​អាវ​យឺត​សាមញ្ញ​ពណ៌​ខ្មៅ​នេះ​វិញ​មាន​តម្លៃ​ដល់​ទៅ ៣៤៥ ផោន (ជាង ៤៦០ ដុល្លារ​សហរដ្ឋអាមេរិក)។

ក្រឡេក​មើល​មួយ​ឈុត​ទៀត ដែល​ De Bruyne ធ្លាប់​ស្លៀក​កន្លង​មក។ ចំពោះ​អាវ​ចាក់ មាន​តម្លៃ​ ៦០០ ផោន (ជាង ៨០០ ដុល្លារ​សហរដ្ឋអាមេរិក) រី​ឯ​ខោ​ខោវប៊យ Balmain Skinny Jeans ​វិញ មាន​តម្លៃ​ដល់​ទៅ​ ១០៦០ ផោន (ប្រមាណ ១៤២២ ដុល្លារ​សហរដ្ឋអាមេរិក)។

ចំណែក​ឯ Hoodie ពណ៌​ប្រផេះ​ដូច​រូប​ខាង​ក្រោម​នេះ ត្រូវ​បាន​ The Sun ទម្លាយថាមាន​តម្លៃ ៧០​ផោន (៩៣ ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី