ក្ដៅ! ក្រោយទិញបាន Fred បិសាចក្រហមសម្រុក ហើយសម្រេចទិញបានកីឡាករមួយទៀត
- 2018-06-06 13:25:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ! ក្រោយទិញបាន Fred បិសាចក្រហមសម្រុក ហើយសម្រេចទិញបានកីឡាករមួយទៀត
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ ក្លឹប Manchester United ទើបបានប្រកាសទិញបានខ្សែការពារស្លាបវ័យ១៩ ឆ្នាំ Diogo Dalot ពីក្លឹប Porto។
តម្លៃនៃការផ្ទេរមិនទាន់ត្រូវបានទម្លាយនៅឡើយទេ។
ខ្សែការពាររូបនេះគឺជាកីឡាករសញ្ជាតិព័រទុយហ្គាល់ទីមួយ ដែលនាំចូលដោយអ្នកចាត់ការក្លឹប លោក Jose Mourinho តាំងពីលោកចូលមកកាន់តួនាទីនេះកាលពីឆ្នាំ ២០១៦។
ក្នុងបទសម្ភាសន៍ជាមួយក្លឹបបិសាចក្រហម ខ្សែការពារស្លាបដែលអាចលេងទាំងខាងស្ដាំនិងឆ្វេងរូបនេះ បានបង្ហាញពីអារម្មណ៍រំភើប និងរីករាយរបស់ខ្លួនដែលបានចូលរួមជាមួយក្លឹប និងលេងក្នុង Premier League។ កីឡាករបាននិយាយថា "នឹងខំប្រឹងគ្រប់យ៉ាង" ដើម្បីជួយក្លឹបឲ្យបានឈ្នះប្រកួត។
ខ្សែការពារស្លាប Diogo Dalot ទើបបានបង្ហាញខ្លួនក្នុងឈុតធំ Porto កាលពីខែកុម្ភៈឆ្នាំនេះប៉ុណ្ណោះ និងលេងបាន ៨ ប្រកួតឲ្យក្លឹបព័រទុយហ្គាល់។ យ៉ាងនេះក្ដី កីឡាករត្រូវបានរាយការណ៍ថាបានបង្ហាញទម្រង់លេងល្អកាលពីលេងនៅឈុតយុវជនឲ្យក្រុមជម្រើសជាតិ និងក្លឹប Porto។ កីឡាករបានជួយព័រទុយហ្គាល់ឲ្យឈ្នះ UEFA European Under-17 Championship កាលពីឆ្នាំ ២០១៦។
ការផ្ទេរខ្សែការពារស្លាប Diogo Dalot ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយ Manchester United បានប្រកាសថាបានយល់ព្រមជាមួយក្លឹប Shakhtar Donetsk ក្នុងការទិញខ្សែស្លាបប្រេស៊ីល Fred៕