បែលហ្សិកលត់ អេហ្ស៊ីបមួយទុកជាសារដល់អង់គ្លេសនៅ World Cup
- 2018-06-07 00:57:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែលហ្សិកលត់ អេហ្ស៊ីបមួយទុកជាសារដល់អង់គ្លេសនៅ World Cup
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកបានយកឈ្នះក្រុមជម្រើសជាតិអេហ្ស៊ីបដែលគ្មានវត្តមាន Mohamed Salah ដោយលទ្ធផល ៣ទល់នឹង០។
ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំត្រៀម World Cup ក្រុមជើងខ្លាំងមកពីទ្វីបអឺរ៉ុបរកបាន៣គ្រាប់ដោយ Super Star ដែលលេងនៅ Premier League ដូចជា Lukaku នាទី២៧, Hazard នាទី៣៨ និង Fellaini នៅនាទី៩០+២។
បែលហ្សិកដែលនៅពូលជាមួយអង់គ្លេសនោះនៅ សល់មិត្តភាព១ប្រកួតទៀតទល់ កូស្តារីកា នៅថ្ងៃចន្ទ មុនពេលបើកឆាកពូល G ទល់ ប៉ាណាម៉ា នៅថ្ងៃទី ១៨ មិថុនា។ ដោយឡែកអេហ្ស៊ីបវិញ អស់ការប្រកួតហើយនៅចាំតែការប៉ះ អ៊ុយរូហ្គាយនៅ World Cup ថ្ងៃ ១៥មិថុនាប៉ុណ្ណោះ៕