កីឡាករស្វាយរៀង ៤នាក់នឹងអវត្តមានជំនួបជាមួយវិសាខាចុងសប្ដាហ៍នេះ
- 2018-06-07 01:35:08
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
កីឡាករស្វាយរៀង ៤នាក់នឹងអវត្តមានជំនួបជាមួយវិសាខាចុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
កីឡាកររបស់ក្រុមស្វាយរៀង៤នាក់ គឺ សឿយ វិសាល នុប តុលា សុក សំណាង និង Shane Booysen នឹងអវត្តមានក្នុងការប្រកួតទល់ក្រុមវិសាខានាចុងសប្ដាហ៍។
សឿយ វិសាល នុប តុលា សុក សំណាង ជាកីឡាករដែលទទួលបានកាតក្រហមពេលលេងទល់ក្រុមក្រសួងការពារជាតិ ដូច្នេះពួកគេនឹងត្រូវពិន័យ១ប្រកួតដោយស្វ័យប្រវត្តិ។ យ៉ាងណាមិញ ការពិន័យនេះគឺមិនទាន់គិតដល់រឿងដែលពួកគេបានបង្កអំឡុងពេលមានជម្លោះក្នុងទីលានជាមួយកីឡាករក្រសួងការពារជាតិនោះទេ។
បើតាមការបញ្ជាក់របស់ CNCC (គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា) លិខិតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្ងៃទី៥ខែមិថុនា ចុះហត្ថលេខាដោយលោកអគ្គលេខាធិការស្ដីទី ម៉ៃ តុលា បម្រាមលើកីឡាករទាំង៣រូបនេះនឹងបន្តរហូតដល់មានសេចក្ដីសម្រេចពីករណីនេះដោយគណៈកម្មការវិន័យរបស់សហព័ន្ធ។នេះមានន័យថាទណ្ឌកម្មចំពោះការប្រព្រឹត្តហិង្សាសប្ដាហ៍មុនកំពុងស្ថិតក្នុងដំណើរការវិនិច្ឆ័យរបស់គណៈកម្មការវិន័យ។
ដោយឡែកសម្រាប់ Booysen វិញ រូបគេជាប់ពិន័យ១ប្រកួត ដោយសារតែទទួលបានកាតលឿង៣ ដង ដោយលើកទី១ប៉ះណាហ្គាវើល លើកទី២ ប៉ះបឹងកេត និងលើកទី៣ប៉ះក្រសួងការពារជាតិ៕