គម្រោងរថភ្លើងលើអាកាសដំបូងនៅកម្ពុជា ប្រកាសពន្យារពេលសិក្សាបន្ថែមទៀត
- 2018-06-07 01:35:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងរថភ្លើងលើអាកាសដំបូងនៅកម្ពុជា ប្រកាសពន្យារពេលសិក្សាបន្ថែមទៀត
ចន្លោះមិនឃើញ
រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គម្រោងស្ថាបនាខ្សែរថភ្លើងលើអាកាស ដែលហៅថា(AGT) ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននៅតែអនុវត្តន៍ ដោយត្រូវការពេលវេលាយ៉ាងហោចណាស់ពីរឆ្នាំបន្ថែមទៀត ដើម្បីសិក្សាលម្អិតមុននឹង ឈានទៅអភិវឌ្ឍន៍។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការចំណាយពេលវេលាសិក្សាយូរនេះ គឺដើម្បីសិក្សាឱ្យបាន ប្រាកដថា នៅពេលអនុវត្តន៍គម្រោងសាងសង់ខ្សែរថភ្លើងលើអាកាសក្នុងរាជធានីភ្នំពេញ នេះទៅមានផលប៉ះពាល់តិចតួចបំផុតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ សាធារណៈ។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីមានការលើកឡើងថា គម្រោងសាង សង់ផ្លូវរថភ្លើលើអាកាស AGT ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់(JICA) ត្រូវបានផ្អាកដោយបិទជំនួយទៅវិញ ដោយសារភាគី ជប៉ុនមិនពេញចិត្តនឹងនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃ គម្រោងមូលនិធិរួមគ្នារវាងវិស័យឯកជន និងសាធារណៈ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានឯកភាពទៅតាម សំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជារួចហើយ អំពីការសាងសង់ផ្លូវរថភ្លើលើអាកាស AGT និងបានឲ្យដោយក្រុមជំនាញការរបស់ជប៉ុន មកសិក្សាជាមួយមន្ត្រីជំនាញរបស់ក្រសួងសាធារណការ ចំនួនពីរដងរួចដែរ។
ទន្ទឹមនេះ ភាគីទាំងពីរ នឹងមានការជួបពិភាក្សាគ្នាម្តងទៀត ដើម្បីពន្យល់ ដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៅក្នុងខែមិថុនានេះ។
យោងតាមការសិក្សារបស់ជំនាញការរបស់អង្គការ JICA បានឱ្យដឹងថា គម្រោង សាងសង់ខ្សែរថភ្លើងលើអាកាសដោយរត់កាត់ពីលើដងវិថីសំខាន់ៗមួយចំនួន ក្នុងរាជ ធានីភ្នំពេញនេះ នឹងត្រូវចំណាយអស់ថវិកាប្រមាណ ៨០០លានដុល្លារអាម៉េរិក៕