អ្នករស់នៅទីក្រុងមួយប្រើពេលតែជាង ៤ ថ្ងៃ ទិញបាន iPhone X មួយ
- 2018-06-07 02:18:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករស់នៅទីក្រុងមួយប្រើពេលតែជាង ៤ ថ្ងៃ ទិញបាន iPhone X មួយ
ចន្លោះមិនឃើញ
អ្នកវិភាគមកពីធនាគារបណ្ដាក់ទុន UBS បានបង្កើតការស្រាវជ្រាវគួរឲ្យចាប់អារម្មណ៍ ដោយចង់ដឹងពីរយៈពេលដែលអ្នករស់នៅទីក្រុងនីមួយៗលើពិភពលោកត្រូវចំណាយ ដើម្បីអាចទិញ iPhone X បានមួយ។
លទ្ធផលបង្ហាញថាអ្នករស់នៅទីក្រុង Zurich ប្រទេសស្វីសប្រើពេលតិចជាងគេ ដោយប្រើពេលត្រឹម ៤,៧ ថ្ងៃ អាចទិញ iPhone X បានមួយ។ ខណៈដែលអ្នករស់នៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា ប្រើពេលយូរជាងគេ រហូតដល់ទៅ ១៣៣,៣ ថ្ងៃឯណោះ។
លទ្ធផលនៃការស្រាវជ្រាវនេះគឺបានមកពីការវិភាគលើពីរចំណុច ទីមួយតម្លៃ iPhone X ក្នុងទីក្រុងមួយ និង ប្រាក់ចំណូលជាមធ្យមក្នុងទីក្រុងនោះដោយមើលលើមុខជំនាញចំនួន ១៥។ បញ្ជាក់ថារយៈពេលធ្វើការគិតត្រឹម ៨ ម៉ោងប៉ុណ្ណោះ៕