អេហ្សីប​​បង្ហាញ​សញ្ញា​ល្អ Salah អាច​នឹង​លេង​ចាប់​ពី​ប្រកួត​ដំបូង​ទៅ​នៅ World Cup

  • 2018-06-07 02:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​​អេហ្សីប​​កំពុង​តែ​សង្ឃឹម​ខ្ពស់​​ចំពោះ Mo Salah នឹង​អាច​ជា​ទាន់​ពេល​​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup​ ចាប់​ពី​ប្រកួត​ដំបូង​ទៅ។

ខ្សែ​ប្រយុទ្ធ​របស់ Liverpool បាន​រងរបួស​ស្មា​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League កាល​ពី​ថ្ងៃ​ទី ២៦ ខែ ឧសភា ហើយ​ជំហាន​ដំបូង​ត្រូវ​រំពឹង​ទុក​ថា អាច​នឹង​សម្រាក​មិន​លើ​ពី​៣​សប្ដាហ៍​នោះ​ទេ និង​អវត្តមាន​នៅ​​ប្រកួត​ដំបូង​​​ក្នុង​កម្មវិធី World Cup។

ប៉ុន្តែ​ពេល​នេះ​គ្រូ​ជម្រើស​ជាតិ​អេហ្សីប​លោក  Hector Cuper បាន​និយាយ​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​ អាច​នឹង​ជា​​ទាន់​ពេល​ លេង​ប្រកួត​ដំបូង​ក្នុង​ពូល​ ដែល​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី ១៥ ខែ មិថុនា។ Cuper ដែល​ដឹកនាំ​ក្រុម​ប្រកួត​មិត្តភាព​​ចាញ់​បែលហ្សិក​កាល​ពី​យប់​មិញ​បាន​និយាយ​ថា៖ "ពួក​យើង​ទទួល​បាន​ដំណឹង​ល្អ​ពី​គ្រូ​ពេទ្យ​របស់​ពួក​យើង ពួក​យើង​សង្ឃឹម​ថា Salah នឹង​អាច​លេង​ជាមួយ​ពួក​យើង​ទល់​នឹង​អ៊ុយរុយហ្គាយ​នៅ​ប្រកួត​ដំបូង"៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី