របស់សំខាន់២យ៉ាង ព្រះមហាក្សត្រិយានីអង់គ្លេស យាងទៅណាក៏មិនភ្លេចដាក់តាមព្រះកាយ

  • 2018-06-07 02:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទោះ​បី​ជា​មាន​ព្រះជន្ម ៩២វស្សា​ក្តី ប៉ុន្តែ​ព្រះមហាក្សត្រិយានី​អង់គ្លេស Elizabeth II តែងតែ​យក​នំ​ដែល​ទ្រង់​ចូលចិត្ត​តាម​ព្រះ​កាយ​ជានិច្ច។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អតីត​មេ​ចុងភៅ​រាជវង្ស លោក Darren McGrady។

លោក Darren ដែល​ធ្វើ​ការ​ជា​មេ​ចុងភៅ​រាជវង្ស​អស់​រយៈពេល​ជាង ១៥ឆ្នាំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វា​គឺ​ជា​នំ​ខេក​សូកូឡា (Chocolate Biscuit Cake) ដែល​ផលិត​ដោយ​ដៃ​ផ្ទាល់។ មិន​ថា​ទ្រង់​យាង​ធ្វើ​ដំណើរ​តាម​រថភ្លើង , រថយន្ត ឬ យន្តហោះ​ឡើយ ទ្រង់​តែងតែ​ដាក់​នំ​នោះ​តាម​ជា​និច្ច។ មិនតែប៉ុណ្ណោះ ទ្រង់​ថែម​ទាំង​ឲ្យ​មេ​ចុងភៅ​អម​ដំណើរ​ជាមួយ​ទ្រង់​ទៀត​ផង។

ក្រៅ​ពី​នំ​ខេក​សូកូឡា របស់​សំខាន់​មួយ​ទៀត​ដែល​ទ្រង់​មិន​អាច​ចោល​បាន​នោះ​គឺ កាបូប​យួរ​ដៃ​ពណ៌​ខ្មៅ ម៉ាក Launer ដែល​ជា​ផលិតផល​របស់​ចក្រភព​អង់គ្លេស​ផ្ទាល់​តែម្ដង៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង