៣​ឆ្នាំ​ហើយដែល​​ក្រុម​ហ៊ុន​ធានារ៉ាប់រង​មួយនេះ ជ្រោមជ្រែង​វិស័យ​អប់​រំ STEM

  • 2018-06-07 05:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​វិស័យ​អប់រំ​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ឬ STEM មាន​សារៈ​សំ​ខាន់​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​​កម្ពុជា តាម​រយៈ​ការ​អភិវឌ្ឍន៍ និង​ការលូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​។ ​ក្នុង​នោះ ក្រុមហ៊ុន​ធានា​រ៉ាប់រង Prudential កម្ពុជា​ មាន​មោទនភាព​​យ៉ាង​ខ្លាំង​ដែល​ខ្លួន​​បាន​​ជ្រោម​ជ្រែង​ដល់​វិស័យ​អប់​រំ​ទាំង​នេះ ក្នុង​អំឡុងពេ​ល​៣​ឆ្នាំ​កន្លង​មក​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Prudential កម្ពុជា លោក David Nutman បាន​ថ្លែង​ថា៖ "វា​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស​ ដែល​ពួកគាត់​គួរ​យល់ដឹង​ពី​មូលដ្ឋាន​គ្រឹះ​នៃ​មុខវិជ្ជា​ STEM តាំងពី​​ក្មេង​ៗ ដើម្បី​ចាប់​យក​ឱកាស​សម្រាប់​លូតលាស់ ​និង​រីកចម្រើន​ ខណៈ​ប្រទេស​កំពុង​បន្ត​អភិ​វ​ឌ្ឍ​ខាង​​វិស័យ​បច្ចេកវិទ្យា​ និង​ឌីជីថល។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែល​ក្រសួង​អប់​រំបាន​ផ្ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជាច្រើន ដើម្បី​ផ្សព្វផ្សាយ​ លើកកម្ពស់​វិស័យ​អប់​រំ STEM ក៏ដូចជា​ការ​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​ខាង​វិស័យ​ឯក​ជន ដែល​មាន​ទស្សនៈ​វិស័យ​ដូចគ្នា​”។

អស់​រយៈពេល​៣​ឆ្នាំ​ ដែល​ Prudential​​ បាន​រៀប​ចំ​កម្មវិធី​​ផ្ដល់​គុណ​ប្រយោជន៍​ដល់​វិស័យ​​អប់​រំ​ជា​ច្រើន​រួម​មាន ការ​រៀបចំ​​កម្មវធី STEP នៅ​ម​ជ្ឈ​មណ្ឌល​កម្សាន្ត Kids City ភ្នំពេញ ដោយ​​ទាក់ទាញ​​បាន​សិស្ស-គ្រូ​ប​ង្រៀន ​មកពី​ខេត្ត​បាត់​ដំបង ​និង​សៀមរាប​ចំនួន ១១២ ០០០ នាក់ និង​ការ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ទិវា​វិទ្យាសាស្ត្រ​ពិ​ភព​លោក ប្រចាំ​ឆ្នាំ​២០១៥ ហើយ​បានសម្រេច​ជា​ប្រយោជន៍​ដល់​គ្រូ​ប​ង្រៀន ម​ន្ត្រី​អប់រំ និង​សិស្ស​ជិត ៦ ០០០ នាក់។

ជា​មួយ​គ្នា​នោះ​ កម្មវិធី​ "គំនិត​ផ្ដួចផ្ដើម​ការ​វិនិយោគ​ក្នុង​សហគមន៍​" ដែល​​មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​ បាន​ផ្ដល់​អត្ថប្រយោជន៍​​ដល់​សិស្ស​ និង​​គ្រូ​បង្រៀន​ជាង ២០០,០០០ នាក់ នៅតាម​សាលា​ផ្សេងៗ​គ្នា នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​។

បន្ថែម​លើ​ការ​គាំទ្រ​ដល់​​វិស័យ​អប់​រំ​ដូច​ដែល​បាន​រៀប​រាប់​​ ក្រុមហ៊ុន​​ក៏​មាន​តួនាទី​យ៉ាងសកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ផ្នែក​សុខភាព សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការ​អប់​រំ​ក្នុង​ប្រទេស។

ជាក់​ស្ដែង ថ្មីៗ​នេះ​ក្រុមហ៊ុន​ Prudential​​ កម្ពុជា បាន​ប្រារ​ព្ធ​ខួប​៥​ឆ្នាំ​នៃ​ប្រតិបត្តិការ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​​កំពុង​​បន្ត​ស្វែង​រក​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​នេះ​ រួម​ទាំង​ផ្ដល់​សេវា​ធានា​រ៉ាប់រ​ង​អាយុជីវិត​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ដល់​ប្រជាជន​គ្រប់​រូប៕

អត្ថបទ៖ សុខណា