ឪពុកកូន៦អង្រួនឆាក AGT ជាមួយសំឡេងអស្ចារ្យ និងយកបានប៊ូតុងមាស ម្នាក់ៗក្ដុកក្ដួលគ្រប់គ្នា

  • 2018-06-07 06:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​វត្តមាន​លើ​ឆាក​ប្រឡងប្រជែង​សមត្ថភាព​លំដាប់​ថ្នាក់​ពិភពលោក​ បេក្ខជន​ដែល​មាន​ឈ្មោះ​ Michael Ketterer បាន​អង្រួន​បេះដូង​អ្នក​គ្រប់គ្នា​។

ទោះបី​ដំបូង​ឡើយ លោក​ហាក់​ភ័យ​ ប៉ុន្តែ​លោក​ធ្វើបាន​យ៉ាង​ល្អ ដោយសារមានកម្លាំង​ចិត្ត​ពិសេស​ពី​ប្រពន្ធ​ និង​កូនដែល​កំពុង​ឈរ​មើល​កៀនឆាក។

តាម​រយៈ​ការបង្ហើរ​សំនៀង​ដ៏ក្រអួនរបស់​លោក ទើប​ធ្វើ​ឲ្យ​លោក​ក្លាយជា​ម្ចាស់​ប៊ូតុង​មាស​ទី ២​ប្រចាំ​រដូវកាល​ថ្មី។ ទិដ្ឋភាព​ពេល​នោះ​ ធ្វើ​ឲ្យគ្រប់គ្នា​សាទរ រំភើប​ និង​ក្ដុកក្ដួល​ជាពន់ពេក ព្រោះ​លោក​ឪពុក​ម្នាក់​ដែល​ជាជន្ទល់រប​ស់កូនចិញ្ចឹមទាំង​៦ ពិតជាអាចធ្វើ​ឲ្យសំណព្វចិត្តខ្លួន​បាន​ឃើញ​ច្បាស់​ពី​ភាពអស្ចារ្យពេល​នេះ។

ជាមួយគ្នានេះ ប្រការ​ដែល​ជំរុញ​ Michael ឲ្យ​ឡើង​បង្ហាញ​សមត្ថភាព​នា​ពេល​នេះ​ គឺ​ដោយសារ​កូន​។ លោក​ធ្លាប់​បង្រៀន​កូន​ៗ​ដែល​មាន​ម្នាក់​ក្នុង​ចំណោម​នោះ​ពិការ​ ថា​ប្រសិន​លោក​មាន​ឱកាស​អាច​ឡើង​ច្រៀង​លើ​ទូរទស្សន៍​មុខ​មនុស្ស​រាល់លាន​នាក់បាន ដូចនេះ​ថ្ងៃណាមួយ​​ពួកគេ​ក៏​នឹង​មាន​ថ្ងៃ​នេះ​ដែរ៕

ទស្សនា​ដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី