Hazard ថា​នឹង​គាំទ្រ​អេហ្ស៊ីប​នៅ​ World Cup ព្រោះ​តែ​មូលហេតុ​មួយ​

  • 2018-06-07 07:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard ថា​ព្រោះ​តែ​មូលហេតុ​មួយ​ធ្វើ​ឲ្យ​​ខ្លួន​ចង់​​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​នៅ​ World Cup រុស្សី​ឆ្នាំ​២០១៨នេះ។​​​

Hazard

មូលហេតុ​នោះ​គឺ​ដោយ​សារ​តែ​ Mohamed Salah ដែល​ជា​មិត្ត​ល្អ​របស់​គេ​កាល​នៅ​ Chelsea នឹង​លេង​ World Cup ឲ្យ​អេហ្ស៊ីប​ជា​លើក​ដំបូង​ក្នុង​អាជីព។​ Hazard ទើប​ជួយ​បែលហ្សិក​ឈ្នះ​ អេហ្ស៊ីប​ដោយ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ជ័យ​ជម្នះ​ ៣​ទល់​នឹង​០​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ។​

ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​បាន​និយាយ​ថា៖ "ពួក​យើង​ពិត​ជា​រីករាយ​សម្រាប់​ជ័យ​ជម្នះ​ ប៉ុន្តែ​ខ្ញុំ​ចង់​ជូនពរ​ Salah ឲ្យ​ឆាប់​ជា​ និង​អាច​លេង​វិញ​បាន។​ ខ្ញុំ​នឹង​គាំទ្រ​អេហ្ស៊ីប​នៅ​ World Cup។ គ្មាន​ Salah អេហ្ស៊ីប​ពិត​ជា​មាន​ទម្រង់​លេង​ប្រែប្រួល។ ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្ត​ខ្ញុំ​​ Salah ក្រោយ​ Champions League ហើយ​ប្រាប់​ថា​ខ្ញុំ​ចង់​ឃើញ​គេ​លេង​ World Cup នៅ​រុស្សី"៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន