ចោរ​លួច​ចូល​ផ្ទះ​របស់ Pique និង Shakira យក​បាន​របស់​មាន​តម្លៃ​មួយ​ចំនួន

  • 2018-06-07 07:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​មិន​ស្គាល់​មុខ​បាន​ចូល​​លួច​សម្ភារៈ​មាន​តម្លៃ​នៅ​ក្នុង​​គេហដ្ឋាន​​របស់​ខ្សែ​ការពារ  Gerard Pique និង​ភរិយា​ជា​តារា​ចម្រៀងShakira ​ដែល​មាន​ទីតាំង​នៅ​តំបន់ Esplugues de Llobregat ប្រទេស​អេស្ប៉ាញ​កាល​ពីម្សិលមិញ។

ឪពុក​ម្ដាយ​របស់ Piqueបាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​បាន​គេង​លង់លក់​ក្នុង​ផ្ទះ ពេល​ដែល​ចោរ​​លួច​ចូល​នៅ​កណ្ដាល​អាធ្រាត្រ។ ប្រភព​ពី​ប៉ូលិស​ប្រចាំ​តំបន់​បាន​បញ្ជាក់​ថា ពួក​គេ​កំពុង​ស៊ើបអង្កេត​​លើ​ករណី​ដែល​បាន​កើត​ឡើង​នេះ ខណៈ​មិន​ទាន់ចាប់​បាន​នរណា​ម្នាក់​នៅ​ឡើយ​ទេ។

ចោរកម្ម​នេះ ត្រូវ​បាន​គេ​ដឹង​ថា ​ប្រព្រឹត្តិ​ដោយ​ចោរ​ជំនាញ ព្រោះ​គេ​មិន​បាន​ទុក​ស្លាកស្នាម​ម្រាម​ដៃ​សូម្បី​បន្តិច​ឡើយ។ សម្ភារៈ​ដែល​បាត់បង់​មាន​ នាឡិកា​និង​គ្រឿង​អលង្ការ​មាន​តម្លៃ​មួយ​ចំនួន​។ ក្នុង​ហេតុការណ៍​នេះ​​ Pique មិន​បាន​នៅ​ផ្ទះ​ទេ កំពុង​ស្ថិត​ក្នុង​ជំរុំ​​​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​អេស្ប៉ាញ ឯ Shakira ទៅ​សម្ដែង​នៅ​អាល្លឺម៉ង់៕ ​​​​​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ