ប្រធានក្លឹបបឹងកេត កំណត់ទីតាំងធ្វើទីលានសប្ដាហ៍ក្រោយ
- 2018-06-08 02:12:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹបបឹងកេត កំណត់ទីតាំងធ្វើទីលានសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
បឹងកេតកំពុងដុតដៃដុតជើងក្នុងការស្វែងរកទីតាំងសមស្របណាមួយ ដើម្បីសាងសង់ទីលានបាល់ទាត់ផ្ទាល់ខ្លួនឲ្យបានមុនពេលបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រធានក្លឹបបឹងកេតលោកស្រី ពុធ ធីតា បានឲ្យដឹងថា ក្រុមការងារលោកស្រីបានពិនិត្យមើលដីយ៉ាងច្រើន ប៉ុន្តែមិនទាន់កំណត់ថា នឹងយកទីតាំងណាមួយឡើយ។ នៅសប្ដាហ៍ក្រោយនេះ លោកស្រី និងក្រុមការងារ នឹងកំណត់ឲ្យបានថា ត្រូវជ្រើសរើសយកទីតាំងណាមួយ ក្នុងការចាប់ផ្ដើមសាងសង់ទីលាន។
លោកស្រី ពុធ ធីតា និងស្វាមី បានចូលខ្លួនមកកាន់កាប់បឹងកេតកាលពីដើមខែឧសភា ឆ្នាំ២០១៨។ បើមើលទៅលើស្ថានភាពរបស់ក្រុមនេះបច្ចុប្បន្នកំពុងស្ថិតនៅលើគេក្នុងតារាងលីគកំពូលកម្ពុជា ដោយមាន ២០ ពិន្ទុក្នុងចំណោម៨ប្រកួតឈ្នះ ៦ ស្មើ២៕