Liverpool នឹង​ចុះ​ហត្ថលេខា​យក​ Fekir ម្នាក់​ទៀត​មុន​ World Cup

  • 2018-06-08 02:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​យក​ Nabil Fekir ពី​ក្លឹប​ Olympique​ Lyon។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​បារាំង​។

Fekir

ការ​ចរចា​អាច​នឹង​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃ​សុក្រ​នេះ​ ហើយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ Anfield អាច​ចំណាយ​ខ្ទង់​៥៥​លាន​អឺរ៉ូ​ + ៥​អឺរ៉ូ​ លើ​តម្លៃ​ខ្លួន​ និង​លក្ខខណ្ឌ​បន្ថែម​ក្នុង​កិច្ច​សន្យា។ កីឡាករ​វ័យ​២៤​ឆ្នាំ​គឺ​ជា​គោលដៅ​ចម្បង​ដែល​ Jurgen Klopp អន្ទះសា​ទិញ​យក​នៅ​រដូវ​ក្ដៅ​នេះ។

Fekir នឹង​ហោះ​ទៅ​រុស្សី​ជាមួយ​ក្រុម​បារាំង​បន្ទាប់​ពី​ចប់​មិត្តភាព​អន្តរជាតិ​ចុងក្រោយ​ជាមួយ​សហរដ្ឋ​អាមេរិក​។ Liverpool ចង់​ដោយ​ការ​ផ្ទេរ​ធ្វើ​រួចរាល់​មុន​ពេល​ព្រឹត្តិការណ៍​បាល់ទាត់ពិភព​លោក​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ។

ក្រៅ​ពី​ Fekir ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​ចង់​បាន​ Xherdan Shaqiri ពី​ Stoke City ម្នាក់​ទៀត​ដែល​អាច​មាន​តម្លៃ​ជាង​១០​លាន​អឺរ៉ូ៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន