ទីបំផុត ដឹងទីតាំងពិតប្រាកដ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នឹងជួបគ្នានៅសិង្ហបុរីហើយ!
- 2018-06-08 03:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ដឹងទីតាំងពិតប្រាកដ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នឹងជួបគ្នានៅសិង្ហបុរីហើយ!
ចន្លោះមិនឃើញ
Capella Hotel ដែលជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ស្ថិតនៅលើកោះ Sentosa របស់ប្រទេសសិង្ហបុរី នឹងក្លាយជាទីតាំងសម្រាប់កិច្ចប្រជុំកំពូល នាថ្ងៃទី១២ ខែមិថុនា រវាងប្រធានាធិបតីអាមេរិក និង មេដឹកនាំកូរ៉េខាងជើង។
ដើម្បីលុបបំបាត់ភាពងឿងឆ្ងល់ជុំវិញទីតាំងសម្រាប់កិច្ចប្រជុំកំពូល រវាងលោក ដូណាល់ ត្រាំ និង គីម ជុងអ៊ុន សេតវិមានបានប្រកាសកាលពីថ្ងៃពុធថា សណ្ឋាគារ Capella Hotel ត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលមួយនេះ។
យ៉ាងណាមិញ សណ្ឋាគារសិង្ហបុរីល្បីឈ្មោះមួយចំនួន ដូចជា Shangri-La និង Marina Bay Sands ជាដើម ត្រូវបានគេគិតថាអាចជាកន្លែងស័ក្ដិសមបំផុត សម្រាប់កិច្ចប្រជុំកំពូលខាងលើ ប៉ុន្តែក្រុមអ្នកជំនាញបានវិភាគឃើញថា សណ្ឋាគារ Capella Hotel មានភាពប្រសើរជាង ដោយគិតលើសុវត្ថិភាពជាចម្បង។
សូមបញ្ជាក់ថា សណ្ឋាគារ Capella Hotel ស្ថិតនៅលើកោះតូចមួយឈ្មោះ Sentosa ដែលអាចឆ្លងទៅវិញទៅមករវាងទីក្រុងសិង្ហបុរី តាមរយៈស្ពានមួយខ្សែប៉ុណ្ណោះ ដែលវាជួយសម្រួលដល់ការត្រួតពិនិត្យសន្តិសុខ៕
ចុចអាន៖