EZECOM ប៉ះ​ក្រុមហ៊ុន​ខ្សែកាប​ខ្នាត​ធំមួយ​នេះ ដឹង​តែ​ Internet រត់​ខ្លាំង​ម៉ាអេមម៉ង

  • 2018-06-08 04:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន LXT Networks ដែល​ជា​អ្នកឯកទេស​ផ្គត់​ផ្គង់​ខ្នាត​ធំ នូ​វ​បណ្តាញ​ខ្សែកាប​លើ​ដី​ក្នុង​តំបន់​អាស៊ាន បាន​ប្រកាស​ចាប់​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ ដើម្បី​ផ្តល់​ដំណោះស្រាយ​រួមគ្នា ដែល​នឹង​ត​ភ្ជាប់​ប្រទេស​ប្រាំ​គឺ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ​។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ក្រុមហ៊ុន EZECOM និង LXT Networks នឹង​ផ្តល់ជូន​អតិ​ថិ​ជនទាំង​ក្នុង​និង​ក្រៅប្រទេស​របស់ខ្លួន នូ​វ​ការតភ្ជាប់​ដោយផ្ទាល់​និង​ឥតអាក់ តាម​ខ្សែ​ពិសេសៗ​ជាច្រើន​មានដូចជា ប្រព័ន្ធ​ខ្សែកាប​បាតសមុទ្រ MCT និង AAG ជាដើម​។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​ទាំងពីរ​ក៏​នឹងមាន​ល​ទ្ធភាព​បំពេញ​ត​ម្រូ​វ​ការ និង​លក្ខខណ្ឌ​ត​ម្រូ​វ​ក្នុង​ការតភ្ជាប់​របស់​ប្រតិបត្តិ​ករ​នានា ដែល​កំពុង​ប្រកួតប្រជែងប​ម្រើ​សេវាកម្ម នៅក្នុង​ទីផ្សារ​កំពុង​អភិវ​ឌ្ឍ​ទាំង​ប្រាំ គឺ មី​យ៉ាន់​ម៉ា ឡាវ កម្ពុជា វៀតណាម និង​ថៃ​។​

លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន EZECOM បានឲ្យ​ដឹង​ថា៖ "​ពួក​យើង​បាន​ប្រាស់​បណ្តាញ​ប្រព័ន្ធ​របស់ LXT Networks គឺ​ប្រព័ន្ធ​ខ្សែកាប​បាតសមុទ្រ​ដ៏​ធំ​ទូលាយ​ក្នុង​តំ​បន់​អាស៊ី ដែល​កំពុង​ត្រូវបា​នធ្វើប្រតិបត្តិ​ការ​ដោយ​ក្រុមហ៊ុន​រួម​ទុន​របស់ LXT Networks ឈ្មោះ StrataNet ។ StrataNet កាន់កាប់​ចំណែក​ទំ​ហំ​ច្រើន​ក្នុង​ប្រ​ព័​ន្ធ​ខ្សែកាប​បាតសមុទ្រ​មួយ​ចំ​នួន​គឺ SJC, APCN2, AAG, APG, ASE និង JUS ផង​ដែរ"។

ចំណែក លោក Tom Sastararuchi នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LXT Networks បាន​មាន​ប្រសាសន៍ថា “​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន EZECOM ព​ង្រី​កគុណតម្លៃ​នៃ​ការ​វិ​និ​យោគ​របស់ StrataNet ដែល​ជា​ភាគ​ហ៊ុនិ​ករបស់​យើង ក៏ដូចជា​ជំរុញ​ការបង្កើតបណ្តា​ញ​ខ្សែកាប​អុ​ប​ទិ​ក​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ភាពបត់បែន នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍"។

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម