Ronaldo បោះបាល់ឲ្យកូនពូជ Ronaldo Jr ទាត់ Bicycle Kick ចូលទីយ៉ាងល្អ
- 2018-06-08 04:08:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បោះបាល់ឲ្យកូនពូជ Ronaldo Jr ទាត់ Bicycle Kick ចូលទីយ៉ាងល្អ
ចន្លោះមិនឃើញ
Cristiano Ronaldo Jr. ដែលជាកូនប្រុសច្បងរបស់ Cristiano Ronaldo បានបង្ហាញសមត្ថភាពទាត់បញ្ចូលសាជាថ្មី លើទីលានព័រទុយហ្គាល់លេងជាមួយអាល់ហ្សេរី កាលពីយប់មិញ។
ក្រោយបញ្ចប់ការប្រកួតម្ចាស់ផ្ទះព័រទុយហ្គាល់យកឈ្នះភ្ញៀវ ៣ទល់នឹង០ ក្នុងទីក្រុង Lisbon កុមារា Ronaldo Jr បានរត់លេងបាល់ជាមួយមិត្តភ័ក្ដិលើទីលាន ដោយប្រើបច្ចេកទេសពិសេសៗមួយចំនួនដូចជា Free-Kick និងទាត់កោងចូលមុំ៩០។
ត្រង់ចំណុចចាប់អារម្មណ៍មួយ Ronaldo បានចូលលេងជាមួយកូន ហើយបានបោះបាល់លើអាកាសឲ្យកូនប្រុសទាត់ Bicycle Kick យ៉ាងល្អ។ ខណៈក្បាច់ទាត់បែបនេះ Ronaldo និង Bale ធ្លាប់ធ្វើបានដូចគ្នាក្នុងពាន Champions League៕