​អីចឹង​តើ!​ ​​​​បាន​ផ្សារ​ដើម​គ​​ស្ទះ​នោះ​ស្ទះ

  • 2014-11-14 16:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​២​ថ្ងៃ​ចុង​ក្រោយ​​​នេះ​ ​​​​​​ចរាចរណ៍​​​នៅ​ស្តុប​ផ្សារ​​ដើម​គ​ (កង់​ទីណង់​តាល់​) ​មាន​សភាព​ចង្អៀត​អាក្រក់​ជាង​មុន​​​។ ​ដើម​ហេតុ​​​ ព្រោះ​តាំង​ពី​ម្សិល​មិញ​ម៉្លេះ ​​ចំណែក​​​ផ្លូវ​មួយ​ផ្នែក​​បាន​​​​បង្រួម​​ ​ដើម្បី​​ត្រៀម​​រៀប​​ប្រព័ន្ធ​លូ។ ​​​​ចរាចរណ៍​​លើ​ផ្លូវ​មុន្នីរ៉ត​ ​​ទិសដៅ​ពី​​​ស្តុប​អាង​ទឹក​អូឡាំពិក​​​មក​​ ​មាន​ភាព​ចង្អៀត​ខ្លាំង​នៅ​ពេល​ល្ងាច​​ចាប់​​​​ពី​ម៉ោង​ប្រមាណ​ ៦​ដល់​​៨:៣០ទៅ​៩​យប់​ហើយ​​នៅ​តែ​​កក​ច្រើន ខណៈ​ចំណុច​នោះ​ជា​ផ្សារ​បន្លែ​សម្បូរ​មនុស្ស​ស្រាប់​​​។ ​ឯ​ព្រឹក​នេះ​វិញ​​លំហូរ​យានយន្ត​​​​ឡើង​ពី​ទិសដៅ​ ផុត​​ស្ពាន​អាកាស​បន្តិច ​​មាន​​​​ភាព​កក​កុញ​ណែន​ដល់​ស្តុប​តែ​ម្ដង។

ចរាចរណ៍កកកុញ​នៅ​ស្តុប​ផ្សារ​ដើម​គ​ម៉ោង​៨​ព្រឹក​នេះ​ អត្ថបទ៖ ​ខ្វាន់​

អត្ថបទថ្មី