ថៃជិតមានអ៊ីនធឺណិត 5G ប្រើហើយ

  • 2018-06-08 06:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថៃ មាន​គម្រោង​ដាក់​ដំណើរការ​បណ្ដាញ​អ៊ីនធឺណិត​ជំនាន់​ទី​៥ (5G) ចាប់​ពី​ឆ្នាំ​២០២០​ខាង​មុខ​ត​ទៅ។ នេះ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ពី​លោក Somkid Jatusripitak ឧប​នាយករដ្ឋមន្ត្រី​ថៃ នៅ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ទូរសព្ទ​ចិន​មួយ កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ២០១៨។

លោក Somkid Jatusripitak ឧប​នាយករដ្ឋមន្ត្រី​ថៃ ក្នុង​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន​ទូរសព្ទ​ចិន កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ២០១៨/ រូបភាព៖ Bangkok Post

លោក Somkid បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​ជាតិ​ថៃ (NBTC) នឹង​ត្រូវ​ទទួល​រ៉ាប់រង​ចំពោះ​គម្រោង 5G ហើយ​ NBTC ក៏​នឹង​ត្រូវ​ពិភាក្សា​ការ​អភិវឌ្ឍ​នេះ​ជាមួយ​នឹង​វិស័យ​ឯកជន​ជា​មុន​សិន​ផង​ដែរ។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ក្រោយ​ពេល​ដំណើរការ 5G រួច សេដ្ឋកិច្ច​របស់​ថៃ​អាច​នឹង​ហក់​ឡើង​ជាង​មុន​បាន​ចំនួន​ ៥% ជា​ពិសេស​នៅ​ក្នុង​ទម្រង់​ការ​បើក​អាជីវកម្ម​ថ្មី ឬ​ក៏​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ពលរដ្ឋ​ថៃ​មាន​ទូរសព្ទ​ប្រើប្រាស់​សរុប​ចំនួន ១២១​លាន​គ្រឿង ហើយ​នៅ​ក្នុង​នោះ​មាន​តែ ៤០​លាន​គ្រឿង​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ ឈាង.

អត្ថបទពេញនិយម