Google មានប្រតិបត្តិការច្រើនជាងត្រឹមការសរសេរកូដបង្កើតកម្មវិធី ហើយមានតម្រូវការហ៊ានចំណាយថវិកាខ្ពស់លើធនធានមនុស្សសម្រាប់បំពេញចន្លោះរបស់ Google។ នេះផ្អែកលើទិន្នន័យប្រាក់ខែប្រចាំឆ្នាំទាញចេញពី Glassdoor។
១៧) អ្នកគ្រប់គ្រងជាន់ខ្ពស់ការលក់ និងប្រតិបត្តិការលើ Online
- ទទួលបាន ១៦៥ ៥៩៦ ដុល្លារ
- ទទួលខុសត្រូវបង្កើតយុទ្ធសាស្ត្រលក់លើ Online និងបង្កើនប្រាក់ចំណូល។
១៦) អ្នកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់
- ទទួលបាន ១៦៦ ៦៤៧ ដុល្លារ
- ទទួលខុសត្រូវ លើការបែកចែកថវិកាផ្នែកពាក់ព័ន្ធលើការចាយវាយនានា។
១៥) វិស្វករបង្កើតកម្មវិធីជាន់ខ្ពស់
- ទទួលបាន ១៧១ ២៨៥ ដុល្លារ
- ទទួលខុសត្រូវ សរសេរកូដបង្កើតផលិតផលនានា។
១៤) អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជាន់ខ្ពស់
- ទទួលបាន ១៧២ ០០០ ដុល្លារ
- ទទួលខុសត្រូវ លើគម្រោងនានាទាក់ទងនឹង Machine learning និង Artificial intelligence ជួយដល់កម្មវិធី និងសេវាកម្មរបស់ Google កាន់តែវ័យឆ្លាត។
១៣) អ្នកគ្រប់គ្រងយុទ្ធសាស្ត្រលក់
- ទទួលបាន ១៧៣ ០៧៧ ដុល្លារ
- ទទួលខុសត្រូវ ស្វែងរកវិធីល្អបំផុតក្នុងការលក់ផលិតផល និងសេវាកម្ម ដល់អតិថិជន។
១២) អ្នកគ្រប់គ្រងបច្ចេកទេសកម្មវិធីជាន់ខ្ពស់
- ទទួលបាន ១៧៤ ៥០០ ដុល្លារ
- ទទួលខុសត្រូវ ដឹកនាំគម្រោងនានា រួមទាំងគ្រប់គ្រងលើកាលវិភាគរបស់គម្រោង កំណត់ហានិភ័យនានាដែលពាក់ព័ន្ធ។
១១) បុគ្គលិកអ្នករចនាបែបបទប្រើប្រាស់ (User Experience)
- ទទួលបាន ១៨៤ ៧២០ ដុល្លារ
- ទទួលខុសត្រូវ រចនាបែបបទប្រើប្រាស់ នៅពីក្រោយផលិតផលនានា ធានាភាពងាយស្រួលដល់ការប្រើប្រាស់។
១០) អ្នកគ្រប់គ្រងផលិតផល
- ទទួលបាន ១៨៥ ០០០ ដុល្លារ
- ទទួលខុសត្រូវ ដឹកនាំគម្រោងនានា ដោះស្រាយបញ្ហាលើផលិតផលក្រុមហ៊ុន និងរក្សាគ្រប់គ្នានៅលើទូកតែមួយ។
៩) អ្នកគ្រប់គ្រងវិស្វកម្ម
- ទទួលបាន ១៩២ ០០០ដុល្លារ
- ទទួលខុសត្រូវ ដឹកនាំក្រុមវិស្វករ ក្នុងការអភិវឌ្ឍន៍ សាកល្បង និងបង្កើតផលិតផលថ្មី ព្រមទាំងពង្រឹងផលិតផលមានស្រាប់។
៨) បុគ្គលិកវិស្វករកម្មវិធី
- ទទួលបាន ២០០ ៩២៣ ដុល្លារ
- ទទួលខុសត្រូវ ដោះស្រាយបញ្ហាស្មុគស្មាញនានារបស់ប្រព័ន្ធ។
៧) អ្នកគ្រប់គ្រងផលិតផលជាន់ខ្ពស់
- ទទួលបាន ២០១ ៦០០ ដុល្លារ
- ទទួលខុសត្រូវ ជួយដឹកនាំក្រុមវិស្វករ សម្រេចគោលដៅនានា។
៦) អ្នកគ្រប់គ្រងវិស្វករកម្មវិធីជាន់ខ្ពស់
- ទទួលបាន ២០៥ ២៩០ ដុល្លារ
- ទទួលខុសត្រូវ ដឹកនាំក្រុមការងារសរសេរកូដ មានចំណេះដឹង និងបទពិសោធន៍ច្រើនលើការសរសេរកូដ។
៥) នាយកទីផ្សារ
- ទទួលបាន ២៣៤ ៧៤១ ដុល្លារ
- ទទួលខុសត្រូវ ផ្ដល់ពាក្យ ឬឃ្លាល្អៗ ពីអ្វី Google បានផ្ដល់ឲ្យ ពេលធ្វើបទបង្ហាញ ផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ និងចំណុចនានាពេលចែកចាយដល់អ្នកប្រើប្រាស់។
៤) បុគ្គលិកវិស្វករកម្មវិធីជាន់ខ្ពស់
- ទទួលបាន ២៤២ ៥០០ ដុល្លារ
- ទទួលខុសត្រូវ ដឹកនាំផ្នែកបច្ចេកទេស ក្នុងផ្នែកពាក់ព័ន្ធដូចជា YouTube ឬ AdWords។
៣) នាយក
- ទទួលបាន ២៤៧ ៥០០ ដុល្លារ
- ទទួលខុសត្រូវ ពាំនាំជំនាញដឹកនាំមានប្រសិទ្ធភាព ទៅក្រុមហ៊ុន ក្នុងការដឹកនាំ និងគ្រប់គ្រងក្រុមការងារ ដើម្បីឲ្យគ្រប់គ្នាស្ថិតលើគោលដៅតែមួយ។
២) អ្នកគ្រប់គ្រងក្រុមផលិតផល
- ទទួលបាន ២៥៣ ៩០៥ ដុល្លារ
- ទទួលខុសត្រូវ តម្រង់ទិសរាល់គម្រោងរបស់ Google។
១) នាយកវិស្វកម្ម
- ទទួលបាន ២៨៣ ៥៩១ ដុល្លារ
- ទទួលខុសត្រូវ ត្រួតពិនិត្យ និងដឹកនាំរាល់ផ្នែកវិស្វកម្មក្នុងក្រុមហ៊ុន ដែលតម្រូវមានបទពិសោធន៍ ១០ លើផ្នែកពាក់ព័ន្ធ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖
Businessinsider
ប្រែសម្រួល៖ ប៊ុនធឿន