១០សន្លឹក ថតបានមុនពេលសោកនាដកម្មកើតឡើង សឹងមិនគួរឲ្យជឿ
- 2018-06-09 07:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០សន្លឹក ថតបានមុនពេលសោកនាដកម្មកើតឡើង សឹងមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
មនុស្សមួយចំនួនប្រហែលជាធ្លាប់បានឃើញរូបថត ដែលត្រូវគេថតមុនពេលកើតសោកនាដកម្មណាមួយហើយ ប៉ុន្តែរូបខាងក្រោមទាំង ១០ សន្លឹកនេះ អាចនឹងធ្វើឲ្យអ្នកកាន់តែខ្លោចចិត្ត។
#១ អ្នកថតរូប Robert Landsberg ថតបានទិដ្ឋភាពភ្នំភ្លើង St. Helen ផ្ទុះ ដែលសម្លាប់លោក ប៉ុន្តែលោកបានប្រើខ្លួនប្រាណដើម្បីការពារឯកសារនោះ។
#២ គិលានុបដ្ឋាយិកាម្នាក់មានឈ្មោះថា Mayinga N’Seka នៅអំឡុងពេលផ្ទុះជំងឺអេបូឡា ក្នុងឆ្នាំ១៩៧៦ បានឆ្លងជំងឺនេះ ហើយមិនយូរប៉ុន្មានក៏បានស្លាប់។
#៣ នាវិកនៃយានអវកាស Space Shuttle Challenger កំពុងធ្វើដំណើរទៅកាន់យានរបស់ខ្លួន។ រយៈពេល ៧៣វិនាទីបន្ទាប់ពីចេញដំណើរ យាន Challenger បានផ្ទុះ និងសម្លាប់នាវិកទាំង ៧នាក់នោះតែម្តង។
#៤ កុមារអាយុ ១៤ឆ្នាំម្នាក់មានឈ្មោះថា Keith Sapsford បានលាក់ខ្លួននៅលើកង់យន្តហោះ ដែលធ្វើដំណើរពីទីក្រុង Sydney ទីកាន់ប្រទេសជប៉ុន។ នៅពេលនោះ លោក John Gilspin ដែលជាអ្នកថតរូបម្នាក់ កំពុងសាកល្បងកាមេរ៉ាថ្មីរបស់ខ្លួន ហើយក៏ថតជាប់ Keith Sapsford ធ្លាក់ចុះពីលើអាកាសកម្ពស់ ៦០ម៉ែត្រ បណ្តាលឲ្យស្លាប់។
#៥ រថយន្តពណ៌ក្រហមនៅក្នុងរូបថតមានបង្កប់គ្រាប់បែក ដែលបានសម្លាប់មនុស្ស ២៩នាក់ និង ២២០នាក់ផ្សេងទៀតរងរបួស។ បុរស និងកុមារនៅក្នុងរូបថត បានគេចផុតពីគ្រោះថ្នាក់ ប៉ុន្តែអ្នកថតរូបបានស្លាប់។
#៦ បុរសម្នាក់មានឈ្មោះថា William Dave Sanders បាននាំសិស្សជាង ១០០នាក់ ចាកចេញពីកង់ទីន ក្នុងអំឡុងការបាញ់ប្រហារនៅក្នុងសាលា Columbine High School។ ក្រោយមក លោក William ត្រូវគេបាញ់ចំទ្រូង ២គ្រាប់ បណ្តាលឲ្យស្លាប់តែម្តង។
#៧ លោក Dave Hally ថតរូបប្រពន្ធ និងកូនស្រីអាយុ ៤ឆ្នាំ មុនពេលពួកគេធ្វើដំណើរតាមជើងហោះហើរ MH17 ដែលក្រោយមកមិនយូរប៉ុន្មាន ត្រូវរុស្ស៊ីបាញ់ទម្លាក់នៅប្រទេសអ៊ុយក្រែន និងសម្លាប់មនុស្សលើយន្តហោះទាំងអស់។
#៨ លោក Robert Overcracker តួជំនួសដ៏ជំនាញម្នាក់ បានជិះម៉ូតូទឹកនៅទឹកជ្រោះ Niagara Falls ដើម្បីគម្រោង «បង្កើនការយល់ដឹងចំពោះអ្នកគ្មានផ្ទះសម្បែង» (Raise Awareness For The Homeless) ក្នុងឆ្នាំ១៩៩៥។ រូបថតនេះត្រូវថតបានមុនពេលលោក Robert ធ្លាក់ទឹកជ្រោះស្លាប់ ដោយសារតែឆត្រយោងមិនក្រលាស់។
#៩ នេះគឺជារូបថតចុងក្រោយនៃជើងហោះហើរ Uruguayan Flight 571 មុនពេលវាបុកជាមួយនឹងភ្នំ Andes នៅអាមេរិកខាងត្បូង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៧២។ នៅពេលនោះមនុស្ស ២៧នាក់ក្នុងចំណោម ៤៥នាក់នៅរស់រានមានជីវិត។ ប៉ុន្តែអ្នកនៅរស់ត្រូវបង្ខំចិត្តស៊ីសាច់អ្នកស្លាប់ដើម្បីបន្តជីវិត។ នៅចុងបញ្ចប់ ពោលគឺរយៈពេល ៧២ថ្ងៃក្រោយមក នៅសល់តែមនុស្ស ១៦នាក់ប៉ុណ្ណោះ ត្រូវបានគេជួយសង្គ្រោះ។
#១០ កាមេរ៉ាក្នុងរថយន្តថតបានយន្តហោះ TransAsia ស្ថិតក្នុងជើងហោះហើរ Flight 235 ធ្លាក់ចូលទៅក្នុងទឹកទន្លេ Keelung នៅតៃវ៉ាន់។ នៅពេលនោះយន្តហោះបានផ្ទុកមនុស្ស ៥៨នាក់ ប៉ុន្តែអ្នកនៅរស់សល់ត្រឹមតែ ១៥នាក់ប៉ុណ្ណោះ៕
ចុចអាន៖