មកស្គាល់ ទាហានពាក់ឈ្នួតក្បាលដំបូងគេបង្អស់ក្នុងពិធីដើរក្បួននៅអង់គ្លេស

  • 2018-06-10 04:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហាន​កាន់​សាសនា Sikh ម្នាក់​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​បង្អស់​ដែល​ពាក់​ឈ្នួត​ក្បាល​ក្នុង​ពិធី​ដើរ​ក្បួន​នៅ​អង់គ្លេស។

ទាហាន​វ័យ ២២​ឆ្នាំ​ឈ្មោះ Charanpreet Singh Lall បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ក្នុង​ពិធី​ចម្រើន​ព្រះ​ជន្ម​មហាក្សត្រី​អង់គ្លេស កាល​ពី​ថ្ងៃ​សៅរ៍។ ខណៈ​ពេល​ដែល​ទាហាន​ជាង ១ពាន់​នាក់​ផ្សេង​ទៀត​មួក​រោម (Bearskin) លោក Chanranpreet ជា​ទាហាន​តែ​ម្នាក់​គត់​ដែល​ពាក់​ឈ្នួត​ក្បាល​ខុស​ពី​គេ។

បុរស​រូប​នេះ​ឲ្យ​ដឹង​ថា "ខ្ញុំ​សង្ឃឹម​ថា​មនុស្ស​គ្រប់​គ្នា​កំពុង​មើល​មក​ខ្ញុំ ហើយ​នឹង​ដឹង​ថា​នេះ​ជា​ការ​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​ថ្មី។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ច្រើន​ទៀត​ដូច​ខ្ញុំ​អ៊ីចឹង មិនមែន​តែ​សាសនា Sikhs ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មនុស្ស​មក​ពី​គ្រប់​សាសនា និង​ជីវប្រវត្តិ​ទាំង​អស់​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ទាហាន។”

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ គឺ​ជា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​មហាក្សត្រី Elizabeth II ដែល​មាន​ការ​ដើរ​ដង្ហែ​ក្បួន​ពី​ទាហាន​រាប់​ពាន់​នាក់​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ theguardian   ប្រែសម្រួល ៖ រ័ត្ន