ម៉ូតូ Honda Dream ថ្ងៃ​នេះ ធ្លាក់​​ថ្លៃទៀត​ហើយ

  • 2018-06-10 07:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ មាន​ម៉ូតូ​ថ្មីៗ​ជា​ច្រើន​ម៉ូឌែល​បាន​ចូល​មក​ទីផ្សារ​ក្នុង​ស្រុក​យ៉ាង​គរ​ជើង​គ្នា មាន​ខ្លះ​ក៏​លក់​ដាច់​អស់ ខ្លះ​ក៏​នៅ​សល់ តោះ! ឥឡូវ​មក​តាម​ដាន​តម្លៃ​ម៉ូតូ​ជិះ​មិន​ចេះ​សាំ( Honda Dream ឬ​ហៅ​ម៉ូតូ​អាសង់) វិញ​ម្ដង​មើល ធ្លាក់​ថ្លៃ​ដល់​ណា​ហើយ។

Honda Dream ឆ្នាំ ២០១៨

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ហាង​មួយ​នៅ​ម្ដុំ​គិរីរម្យ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​សង់​ឆ្នាំ ២០១៨(ថ្មី) ចុះ​នៅ​សល់ ខ្ទង់ ១៩៨០ ដល់ ១៩៥០ ដុល្លារ ចំណែក​ស៊េរី​ក្រោម​នេះ​ដែល​មាន​ថ្មី​ហើយ មាន​តែ​មួយ​ទឹក​ដូ​ចជា ស៊េរី​ឆ្នាំ ២០១៧ (មួយទឹក)នៅ​សល់ ១៨៥០ ឯ​ស៊េរី ២០១៦ (មួយទឹក)នៅ​សល់​ប្រមាណ​ជា ១៦៥០ ដុល្លារ។

បញ្ជាក់​៖ តម្លៃ​នេះ​អាច​ប្រែប្រួល​បន្តិច​បន្ទាប់​ពី​ចុះ​ផ្សាយ​រួច៕

Honda Dream ឆ្នាំ ២០១៧
Honda Dream ឆ្នាំ ២០១៦

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា