មកមើលបន្ទប់ និងតម្លៃសណ្ឋាគារ គីម ជុងអ៊ុន ស្នាក់នៅក្នុងប្រទេសសិង្ហបុរី

  • 2018-06-11 03:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​ក្នុង​ប្រទេស​សិង្ហបុរី នា​វេលា​ម៉ោង​៣រសៀល ថ្ងៃអាទិត្យ ទី១០ ខែ​មិថុនា ឆ្នាំ២០១៨ លោក គីម ជុងអ៊ុន ត្រូវ​បាន​គេ​ហែហម​ទៅ​កាន់​សណ្ឋាគារ​មួយ ឈ្មោះថា St Regis Hotel។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា វា​គឺ​ជា​សណ្ឋាគារ​ដែល​ប្រណីត​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ បន្ទប់​ធម្មតា​មាន​តម្លៃ​ចាប់​ពី ៣២០ដុល្លារ​សិង្ហបុរី ឬ​ស្មើ​នឹង ២៤០ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់។

ជាមួយ​គ្នា​នេះ នៅ​ជាន់​ទី២០ នៃ​សណ្ឋាគារ St Regis Hotel គឺ​មាន​បន្ទប់ Presidential Suite ទំហំ​៣៣៥ម៉ែត្រការ៉េ ដែល​គេ​ជឿជាក់​ថា លោក គីម ជុងអ៊ុន ត្រូវ​ស្នាក់​នៅ​ទីនោះ​យ៉ាង​ហោច​ណាស់ ២យប់។

បើ​យោង​តាម​គេហទំព័រ​របស់​សណ្ឋាគារ​ខាងលើ បាន​ឲ្យ​ដឹង​ថា បន្ទប់ Presidential Suite នោះ​បាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ និង​គ្រឿង​សង្ហារិម​ដ៏​ប្រណីត ស័ក្ដិសម​បំផុត​សម្រាប់​មនុស្ស​ជាន់​ខ្ពស់។

យ៉ាងណាមិញ បើ​តាម​បណ្ដាញ​សារព័ត៌មាន​អាមេរិក បាន​រាយការណ៍​ថា បន្ទប់​នោះ​មាន​តម្លៃ​ជាង ១ម៉ឺនដុល្លារ​សិង្ហបុរី ឬ ៨ ០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់។ មិនតែប៉ុណ្ណោះ កាល​ពី​ឆ្នាំ២០១៥ វា​មាន​តម្លៃ​រហូត​ដល់​ទៅ ១២ ៤៥០ដុល្លារ​សិង្ហបុរី ឬ​ជាង ៩ ០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង