ការងារ​ដែល​អ្នក​មិន​គួរ​មើល​ងាយ​ និង​បន្ទាប​តម្លៃ ទោះ​​​គ្មាន​នរណា​ប៉ង​ចង់​ធ្វើ​ក៏​ដោយ​​

  • 2018-06-11 06:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើនតែង​តែ​មាន​ប៉ង់ប្រាថ្នាការ​ងារ​មួយ​ដ៏​​ល្អ ​ខ្ពង់​​ខ្ពស់​មាន​មុខ​មាន​មាត់​​​ក្នុង​សង្គម ស្រប​ពេល​ដែលអ្នក​ខ្លះ​សុំ​ត្រឹម​​មាន​ការងារ​​​មួយ ដែល​អាច​ចិញ្ចឹម​គ្រួសារ និង​ក្រពះ​ខ្លួន​ឯង​បាន។ យ៉ាង​ណាមិញ​ របរ​ការងារ​អ្វី​ក៏​ដោយឲ្យ​តែ​សុចរិត​ត្រឹម​ត្រូវ​ គឺ​​​សុទ្ធ​តែ​មាន​​តម្លៃ​ទាំង​អស់ ដូចនេះ​ហើយ​បើ​អ្នក​មាន​របរ​ល្អ​ និង​ខ្ពង់​ខ្ពស់​​មួយ សូម​កុំ​ងាយ​អ្នក​​ទាបជាង។

១. អ្នក​ប្រមូល​សំរាម និង​អ្នក​បោស​សម្អាត​តាម​ដង​ផ្លូវ

គាត់​មើល​ទៅ​កខ្វក់​មិន​ស្អាត ប៉ុន្តែ​​គាត់អាច​ជួយ​​អ្នក​ និង​បរិស្ថាន​​ឲ្យ​ស្រស់​ស្អាត​បាន។

រូបភាព៖ malcolmcarter
រូបភាព៖ FCOP International

២. អ្នក​ស្ដារលូ

​ដោយ​សារ​តែ​​ការ​ចោល​សំរាម​មិន​​គិត​ពី​មនុស្ស​មួយ​ចំនួន ធ្វើ​ឲ្យ​លូ​​ស្ទះ ហើយ​គាត់​ក៏​សម្រេចចិត្ត​ចុះ​ទៅ​​​​​​ប្រមូល​កាក​សំនល់​​ដោយ​ផ្ទាល់​ ទោះ​ជា​ហប់ និង​មាន​ក្លិន​ស្អុយ​យ៉ាង​ណា​ក៏​ដោយ។

រូបភាព៖ post komsan
រូបភាពៈ រស្មីគោកធ្លក

៣. អ្នក​​ជូត​សម្អាត តាម​ផ្ទះ ក្រុមហ៊ុន​ ឬ​សាលារៀន

​តើ​អ្នក​បាន​ដឹង​ទេ​ថា គាត់​​ជា​​ជំនួយ​មួយ​ផ្នែកក្នុង​កិច្ច​​​​​ការងារ​ និង​ការ​សិក្សា​​របស់​អ្នក​ ព្រោះ​បើ​ការិយាល័យ ឬ​ថ្នាក់រៀន​មិន​ស្អាត វា​នឹង​ប៉ះពាល់​ដល់​សុខភាព​​ និង​អារម្មណ៍​ពេល​ធ្វើការ​។

រូបភាព៖ Melaka

៤. កម្មករ​រោង​ចក្រ

គាត់​​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អាជីវករ​​ងាយ​ស្រួល​ក្នុង​ការ​លក់​ដូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​គាត់​ក៏​​ជា​ផ្នែក​មួយ​ ដែល​ជួយ​​ឲ្យ​សេដ្ឋកិច្ច​​​ជាតិ ​មាន​ការ​រីក​ចម្រើន​ផង​ដែរ។

រូបភាព៖ RFA

៥. កម្មករ​សំណង់

​ទាំង​​ហត់​ទាំង​ក្តៅ ប៉ុន្តែ​គាត់​នៅ​តែ​ស៊ូ​ទ្រាំ​ ដើម្បី​ជីវិត និង​លះ​បង់​កម្លាំង​កាយ ដើម្បី​បង្កើត​ជម្រក​​ និង​អាគារ​ដ៏​ធំៗសម្រាប់​យើង​ទាំង​អស់​គ្នា។

រូបភាព៖ Southeast Asia Globe

៦. អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​រ៉ឺម៉កកង់បី

​​ធ្លាប់​ឮគេ​ហៅ​គាត់​​​ថា «​ពូ​ចិត្ត​ល្អ» ព្រោះ​​រាល់​ពេល​​​ដែល​​​​យើង​​ជួប​បញ្ហា​ ឬ​​សួរ​នាំ​ពី​​ទីតាំងផ្សេងៗ ពួក​គាត់​រីក​រាយ​នឹង​ជួយ​ជានិច្ច។

រូបភាពៈMove to Cambodia
រូបភាព៖ Wordpress

៧. នារី​ម៉ាស្សា

អ្នក​ខ្លះ​គិត​ថា​​ អ្នក​ធ្វើ​ផ្នែក​នេះ​​មិន​សូវ​ល្អ ប៉ុន្តែ​វា​មិន​ដូច​អ្វី​អ្នក​គិត​រហូត​នោះ​ទេ។ ​វា​​ជា​អាជីព​មួយ​ដែល​ត្រឹម​ត្រូវ​ និង​អាច​សម្រួល​ដល់​ជីវភាព​គ្រួសារ​​របស់​គាត់​ទៀត​ផង។

រូបភាព៖ Indochina Tours

៨. អ្នក​ធ្វើ​ស្រែ

គាត់​មិន​​សូវ​ទាន់​សម័យ ឡូយ​ឆាយ​ក៏​ពិត​មែន ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​អី​ខុស​ទេ ដូច្នេះ​ហើយ កុំ​​​​តិះ​ដៀល ដៀមដាម​ដល់​គាត់ ហើយ​កុំ​ភ្លេច​ថា​បាយ​ដែល​ពួក​យើង​ញុំា​រាល់​ថ្ងៃ​ គឺ​បាន​មក​ពី​អ្នក​ស្រែ​នេះ​ឯង៕

រូបភាព៖ WhatToDo

ចុចអាន៖

ប្រភព៖ Kanha   អត្ថបទ៖ ដេត ឈុនអីុ