មកដឹង ចំណាយសរុបនៃជំនួបកំពូលអាមេរិក-កូរ៉េខាងជើង នៅសិង្ហបុរី
- 2018-06-11 06:56:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ចំណាយសរុបនៃជំនួបកំពូលអាមេរិក-កូរ៉េខាងជើង នៅសិង្ហបុរី
ចន្លោះមិនឃើញ
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកមិញនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong បានចំណាយសរុបសម្រាប់ជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើង។
ដោយសារតែកិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងប្រទេស សិង្ហបុរី ដូចនេះរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រដ្ឋាភិបាល។ នាយករដ្ឋមន្រ្តីខាងលើឲ្យដឹងថា កិច្ចប្រជុំកំពូលនេះត្រូវចំណាយសរុបប្រមាណ ២០ លានដុល្លារជាថវិការបស់រដ្ឋផ្ទាល់។ លោកបន្ថែមថា "យើងប្រហែលជាទទួលបានប្រាក់មកវិញតិចតួចប៉ុណ្ណោះ ប៉ុន្តែយើងមានឆន្ទៈក្នុងការចំណាយដែលវាជាការចូលរួមរបស់យើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជាប្រយោជន៍សម្រាប់ពិភពលោកទាំងមូល។”
គួរបញ្ជាក់ថា ជំនួបកំពូលរវាងមេដឹកនាំទាំង២ នឹងត្រូវធ្វើឡើងនៅឯសណ្ឋាគារផ្កាយ៥ Capella នៅលើកោះ Sentosa របស់សិង្ហបុរី នាថ្ងៃទី១២ ខែមិថុនាខាងមុខនេះ៕
ចុចអាន ៖
មកមើលបន្ទប់ និងតម្លៃសណ្ឋាគារ គីម ជុងអ៊ុន ស្នាក់នៅក្នុងប្រទេសសិង្ហបុរី
អង្គរក្ស១២នាក់របស់ គីម ជុងអ៊ុន បន្តរត់ត្រុកៗតាមឡានដល់សិង្ហបុរី (មានវីដេអូ)