ចេះ​តែ​មាន! អ្នក​គាំទ្រ​ម្នាក់​រត់​ទៅ​ពាំង​មុខ​កាមេរ៉ា​ដែល​​កំពុង​ប្រមាញ់​រូប​ Justin Bieber

  • 2018-06-11 07:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ តារា​ចម្រៀង Justin Bieber ត្រូវ​បាន​ប្រទះ​ឃើញ​​នៅ​ក្នុង​ព្រះវិហារ​នៅ​ទីក្រុងMiami។​ ជាមួយ​គ្នា​នេះ​ដែរ តារា​ម៉ូដែល Hailey Balwin ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ផង​ដែរ។

វត្តមាន​ជាមួយ​គ្នា​​នៃ​អតីត​គូស្នេហ៍​មួយ​គូ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ប្រមាញ់​រូបភាព​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ខណៈ​កំពុង​លួច​ប្រមាញ់​រូបភាព​របស់​តារា​ទាំង​២​រូប​នេះ ភ្លាម​ៗ​ក៏​មាន​អ្នក​គាំទ្រ​មួយ​រូប​បាន​ស្ទុះ​ចេញ​មក​ពី​មុខ​កញ្ចក់​កាមេរ៉ា​ដែល​កំពុង​តែ​ឆ្មក់​រូបភាព​នោះ។

រូបភាព​របស់​អ្នក​គាំទ្រ​រូប​នោះ​ជាមួយ​តារា​ចម្រៀង Justin Bieber ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​អស់​សំណើច​ជា​ខ្លាំង។

ងាក​មក​អតីត​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ​វិញ បើ​តាម​វិប​សាយ Daily Mail បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​​តារា​ម៉ូដែល Hailey មិន​បាន​នៅ​ជាមួយ​តារា​ចម្រៀង Justin ប៉ុន្តែ​នៅ​យប់​មុន​​នោះ ពួក​គេ​បាន​ធ្វើ​ការ​បួងសួង​ក្នុង​ព្រះ​វិហា​ជាមួយ​គ្នា៕​​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា