Laptop ប្រើ​យូរ​ដើរកាន់​តែ​ស្ទក់ គួរ​ប្តូរ​ថ្មី​ឬ​គ្រាន់តែ​ដោះដូរ​គ្រឿង​ចាស់​ចោល​ខ្លះ?

  • 2018-06-12 07:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល Laptop របស់អ្នក​ដើ​រ​ស្ទក់​​ឬ​មាន​បញ្ហា អ្នកត្រូវ​មាន​ការ​សម្រេច​ចិត្ត​ថា​តើគួរ Upgrade ឬប្ដូរ​ថ្មី​។ ការ​សម្រេច​ចិត្ត​ណាមួយ​​ ទាក់ទង​កញ្ចប់​លុយ។ គ្រឿង Laptop មិន​ងាយប្ដូរ​ដូច​កុំព្យូទ័រ​ Desktop នោះ​ទេ​។ យ៉ាង​ណា​អ្នកត្រូវ​រក​ដំណោះស្រាយ​​ចុងក្រោយ​ បើ​មិន​ចឹង​អ្នកនឹង​ពិបាកធ្វើការជា​មិន​ខាន​។

Laptop យឺត​ខ្លាំង​

CPU និង​ RAM គឺ​ជា​​ផ្នែក Hardware ទាក់ទង​ល្បឿន​កុំព្យូទ័រ​។ គ្រឿង​ទាំងអស់នេះ​អាច​ផ្លាស់ប្ដូរ​បាន​ តែ​មិន​ងាយស្រួល​នោះ​ទេ​ ព្រោះ​ត្រូវការ​ដោះ​ផ្នែក​មួយ​ចំនួន​របស់​ Laptop ជាពិសេស CPU ដោយសារ​ភាគច្រើន​វា​នៅ​ជាប់​នឹង​ Board តែ​មេម៉ូរី​ មិនជា​បញ្ហា​ទេ។

ពិនិត្យ​ Storage មាន​នៅ​សល់​ប៉ុន្មាន

Hard drive សល់​ Space តិច​ពេក​ អាច​ធ្វើ​ឲ្យ​ការ​បើក​កម្មវិធី​យឺត​ ឬ​ File ចំណាយ​ពេល​យូរ​ ក្នុង​ការ​រក្សាទុក​។ ស្វែងរក​ និង​សម្អាត​ File ឬ​ កម្មវិធី​ណា​ដែល​មាន​ទំហំ​ធំ​លែង​ប្រើ​ ហើយ​បើ​គិត​ថា​ចង់​ទុក​ ​គួរ​ដាក់​ក្នុង​ External Hard Drive ជំនួស​វិញ​។

លុប Junk File (ទិន្នន័យ​ចាស់ៗ​ដែល​កម្មវិធី​នានា​ប្រើ​សម្រាប់​បង្កើន​ល្បឿន​)

ទំហំ File ប្រភេទ​នេះ​ក៏​មិន​តូច​ដែរ​ អាច​បង្ក​ឲ្យ​ Hard drive ឆាប់​ពេញ​ ឬ​ កម្មវិធី​គាំង​ ឬ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ប្រតិបត្តិការ​ការងារ​។

ព្យាយាម​សម្អាត​ Cache ក្នុង​កម្មវិធី Browser តែ​អាច​ធ្វើ​ឲ្យ​យឺត​ដល់​ការ​បើក​ទំព័រ​​ជាង​មុន​បន្តិច​។ មួយ​វិញ​ទៀត​ អាច​ប្រើ​កម្មវិធី​​ពី​ក្រៅ​ដូចជា​ CCleaner ដើម្បី​ជួយ​សម្អាត​ File មិន​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​ Windows ដែល​កើត​មាន​ដោយសារ​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។

សម្រួល​ Hard Drive

File បាន​បន្ថែម​ ឬ​លុប​ស្ទើរ​រាល់​ថ្ងៃ​ពី​ Hard drive អាច​បង្ក​ឲ្យ​រចនាសម្ព័ន្ធ​ទិន្នន័យ​ ប្រែ​ជា​រញ៉េរញ៉ៃ​ បន្ថយ​ល្បឿន​ Read និង​ Write បាន​។

អាច​ប្រើ​ Tool ដូចជា​ Degraggler ដែល​អាច​ជួយ​រៀបចំ​ទិន្នន័យ​លើ​ Hard Drive។ តែ​បើ​ Laptop ប្រើ​ SSD អាច​រំលង​ចំណុច​នេះ​បាន​។

ត្រូវការ​ Storage បន្ថែម

បើ​ទំហំ​ Storage ក្នុង​ Laptop មិន​គ្រប់គ្រាន់​ អាច​ប្រើ​ External hard drive ជំនួយ​បន្ថែម​ តែ​បើ​កម្មវិធី​ធំ​ៗ ឬ​ទិន្នន័យ​ចាំបាច់​ត្រូវ​ប្រើ​ភ្លាមៗ​ពី​ក្នុង​ម៉ាស៊ីន​ ប្រហែល​ត្រូវការ​ផ្លាស់ប្ដូរ​ Storage ប្រើ​ទំហំ​ធំ​ជាង​មុន​។

អេក្រង់​ Laptop យ៉ាប់

អេក្រង់​ដំណើរការ​មិន​ល្អ​ ផ្ដល់​ពណ៌ពន្លឺ​ខុសប្រក្រតី​ ពិបាក​មើល​ អាច​ប៉ះពាល់​ដល់​ភ្នែក​។ ករណី​នេះ​កម្រ​​ជួសជុល​បាន​ណាស់​ ភាគច្រើន​គឺ​​ត្រូវ​ប្ដូរ​ថ្មី​តែ​ម្ដង​។ បើ​មាន​ Monitor នៅផ្ទះ​ អាច​ដោត​ភ្ជាប់​​ប្រើ​តែ​នឹង​ធ្វើ​ឲ្យ​ Laptop ក្លាយ​ជា​ Desktop។

Laptop សាក​ថ្ម​អត់​ចូល

បញ្ហា​នេះ​ អាច​មក​ពី​ខ្សែ​សាក​ ឬ​ថ្ម​ Laptop នេះ​គ្មាន​អ្វី​ក្រៅ​ពី​ផ្លាស់ប្ដូរ​ចោលនោះទេ​។

ការ​សាកល្បង​រក​បញ្ហា​ ដោយ​ដោះ​ថ្ម​ Laptop ចេញ​ រួច​ដោត​សាក​ថ្ម​ បើក​ប្រើ​ធម្មតា​ បើ​បាន​មាន​ន័យ​ថា​ ថ្ម​ខូច​ហើយ​។ ចំពោះ​ខ្សែ​សាក​ថ្ម​ អាច​ខ្ចី​របស់​នរណា​ម្នាក់​មក​សាក​ប្រើ​មើល​ បើ​បាន​ មាន​ន័យ​ថា​ខ្សែ​សាក​ថ្ម​ខូច​។

ខាង​លើ​នេះ បង្ហាញ​ពី​សមាសធាតុ​អាច Upgrade បាន មុន​ពេល​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ Laptop ថ្មី។ តែ​បើ​អ្នក​មាន​គម្រោង និង​បាន​សម្រេច​ចិត្ត​រួចរាល់​ក្នុង​ការ​ទិញ​ថ្មី​តែ​ម្ដង គួរ​រីករាយ​នឹង​បច្ចេកវិទ្យា​ចុងក្រោយ​បាន​ផ្ដល់​ឲ្យ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន