​អត់​ទាន់​ចប់​! Samsung ទាមទារ​ឲ្យ​មាន​ការ​កាត់​ក្ដី​ម្ដង​ទៀត

  • 2018-06-12 02:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មុន​ក្រុម​ប្រឹក្សា​តុលាការ​បាន​សម្រេច​ថា​ Samsung ត្រូវ​​បង់​ទៅ​ឲ្យ​ Apple ចំនួន​ ៥៣៩ លាន​ដុល្លារ​​ ចំពោះ​ការ​ល្មើស​លើ​ប៉ាតង់​ឌីហ្សាញ​របស់​ Apple។ ប៉ុន្តែ​ការ​សម្រេច​សាល​ក្រម​នេះ​ នៅ​​មិន​អាច​បញ្ចប់​ជម្លោះ​រវាង​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​បាន​នៅ​ឡើយ​ទេ។

​​​​​កាល​ពី​សប្ដាហ៍​មុន​ Samsung បាន​ដាក់​​បណ្ដឹង​ឧទ្ធរណ៍​មួយ​ សុំ​ឲ្យ​សាលាឧទ្ធរណ៍​​រដ្ឋ​កាលីហ្វ័រញ៉ា​ កាត់​បន្ថយ​​ទឹក​ប្រាក់​ដែល​ត្រូវ​បង់​មក​នៅ​ត្រឹម​ ២៨ លាន​ដុល្លារ ឬ ធ្វើ​ការ​កាត់​​ក្ដី​ជា​ថ្មី។ គួរ​ដឹង​ថា​​ការ​កាត់​ក្ដី​ចុង​ក្រោយ​​រវាង​ Samsung និង Apple ធ្វើ​ឡើង​ដើម្បី​​កំណត់​ឡើង​វិញ​​ថា​ Samsung ត្រូវ​បង់​ឲ្យ​ Apple ប៉ុន្មាន​លើ​រឿង​ក្ដី​ល្មើស​ប៉ាតង់​ឌីហ្សាញ។

​​Apple មាន​រយៈពេល​ ១០ ​ថ្ងៃ​​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្ដឹង​ឧទ្ធរណ៍​ថ្មី​របស់​ Samsung ដោយ​សាវនាការ​ត្រូវ​បាន​កំណត់​នៅ​ថ្ងៃ​ទី​ ២៦ ខែ​កក្កដា​ខាង​មុខ៕​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង