អុញ​នោះ! Justin Beiber ត្រូវ​គ្នា​ជាមួយ Hailey Baldwin វិញ?

  • 2018-06-12 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Justin Bieber និង​តារា​ម៉ូដែល Hailey Baldwin បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​កាល​ពី​ឆ្នាំ ២០១៥ ហើយ​ពេល​នេះ​អ្នក​ទាំង​ពីរ​ទំនង​ជា​ត្រូវ​គ្នា​វិញ​ហើយ។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មិថុនា ​នេះ អ្នក​ប្រមាញ់​ថត​រូប​ បាន​លួច​ថត​បាន​អ្នក​ទាំង​ពីរចំណាយ​ពេល​ជាមួយ​គ្នាយ៉ាង​ជិត​ស្និទ្ធ​នៅ​ភូមិគ្រឹះ​ Justin មាន​ទីតាំង​នៅ​ទីក្រុង Miami រដ្ឋ​ Florida។

ដោយឡែកព្រឹក​មិញ​នេះ​ដែរ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​​ក្លឹប​កម្សាន្ត LIV ជាមួយ​គ្នា​នៅ​វេលា​ម៉ោង​១​យប់​ទៀត​ផង។ បើ​យោង​ទៅ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន TMZ បាន​ឲ្យ​ដឹង​ថា​ អ្នក​ទាំង​ពីរ​កាន់​ដៃ​គ្នា​យ៉ាង​ស្អិត​ល្មួត​និង​រាំ​ជាមួយ​គ្នា​រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ