មុនហោះទៅកូរ៉េខាងជើងវិញ គីម ជុងអ៊ុននិយាយអ្វីខ្លះពីសិង្ហបុរី?

  • 2018-06-12 07:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ច​ប្រជុំ​កំពូល​រវាង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុង​អ៊ុន ជាមួយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​បាន​បញ្ចប់​ដោយ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា​នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា​នេះ។

ក្រោយ​កិច្ច​ប្រជុំ​ត្រូវ​បាន​បញ្ចប់ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​បាន​ចាកចេញ​ពី​សិង្ហបុរី​នៅ​ម៉ោង ២​រសៀល ខណៈ​ប្រធានាធិប​តី​អាមេរិក នឹង​ឡើង​យន្តហោះ​នៅ​ម៉ោង ៧​ល្ងាច។ យ៉ាង​ណា​មិញ មុន​ពេល​ត្រលប់​ទៅ​វិញ​លោក គីម ជុងអ៊ុន បាន​ពោល​ពាក្យ​សរសើរ​យ៉ាង​ច្រើន​ថា "បរិស្ថាន​នៅ​សិង្ហបុរី​មាន​អនាម័យ និង​ស្រស់ស្អាត​ណាស់ ហើយ​លោក​រំពឹង​ថា​នឹង​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​ពី​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ល្អ​ៗ​ក្នុង​វិស័យ​ផ្សេង​ៗ​របស់​សិង្ហបុរី​នា​ថ្ងៃ​អនាគត។"

គួរ​ឲ្យ​ដឹង​ថា នៅ​យប់​មុន​ថ្ងៃ​ធ្វើ​ជំនួប​កំពូល (១១​មិថុនា) លោក គីម ជុងអ៊ុន បាន​ឆ្លៀត​​ពេល​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​លំហែ​កាយ​ និង​ថត​សែលហ្វី​ នៅ​លើ​ស្ពាន​មួយ​កន្លែង​​ដែល​មាន​ឈ្មោះ​ថា Jubileeដោយ​មាន​ការ​ចូលរួម​​ពី​មន្ត្រី​ជាន់​ខ្ពស់​សិង្ហបុរី​២​រូប​​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន