រក​ឃើញ​ iPhone X ​​ធ្លាក់​ចូល​ទឹក​ ២ សប្ដាហ៍​ហើយ​ នៅ​ប្រើ​បាន​ធម្មតា​ទៀត​ (វីដេអូ)

  • 2018-06-12 07:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បុរស​ម្នាក់​ឈ្មោះ​ថា​ Dallas បាន​​ប្រទះ​ឃើញ​ iPhone X មួយ​គ្រឿង​ អំឡុង​ពេល​​រាវ​រក​របស់​​របរ​នៅ​ក្នុង​ទឹក​​ទន្លេ​ ​មួយ​កន្លែង។

គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ iPhone X ដែល​ធ្លាក់​ចូល​ទៅ​ប្រមាណ​ ២ សប្ដាហ៍​ អាច​ដំណើរ​ការ​បាន​ធម្មតា​វិញ ក្រោយ​ឆ្លង​កាត់​ការ​ផ្លុំ​សម្ងួត​រួច។ បន្ថែម​ពី​នេះ​ Dallas ក៏​បាន​ទាក់ទង​ទៅ​កាន់​ម្ចាស់​ iPhone X ដើម្បី​​ធ្វើ​ការ​ប្រគល់​ស្មាតហ្វូន​នេះ​​ដល់​ដៃ​ម្ចាស់​វិញ​ផង​ដែរ។

​​​​​​​​​​​​Dallas គឺ​ជា​ម្ចាស់​គណនី​ YouTube មួយ​ឈ្មោះ​ Man + Hunter ​ដោយ​តែង​តែ​ផលិត​វីដេអូ​ថ្មីៗ​ទាក់ទង​នឹង​ការ​​ជ្រមុជ​រក​របស់របរ​នៅ​ក្នុង​​ទឹក៕​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង