ធន់ មករា របូត៣ពិន្ទុ ខណៈ ឈុត សេរីវណ្ណថង ឈ្នះថៃទាំងពិបាក
- 2018-06-12 10:05:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ មករា របូត៣ពិន្ទុ ខណៈ ឈុត សេរីវណ្ណថង ឈ្នះថៃទាំងពិបាក
ចន្លោះមិនឃើញ
កីឡាករគុនខ្មែរកំពុងលេចធ្លោទម្ងន់ ៥៧គីឡូក្រាម ធន់ មករា មិនអាចរក៣ពិន្ទុបានឡើយ នាវគ្គសន្សំពិន្ទុដំបូង ខណៈម្ចាស់មេដាយប្រាក់កីឡាជាតិលើកទី២ ឈុត សេរីវណ្ណថង ឈ្នះលើថៃបាន៣ពិន្ទុ ប៉ុន្តែក៏មិនស្រូលប៉ុន្មានដែរ។
ធន់ មករា មើលឃើញថាល្អនៅពេលចាប់ផ្ដើមប្រកួតប៉ុន្មានទឹកដំបូង ពោលគឺវ៉ៃដោយបច្ចេកទេសមួយៗ។ កីឡាករថៃ Theap Kao ក៏ល្អដែរ មិនបណ្ដោយឲ្យអ្នកប្រដាល់កម្ពុជាវ៉ៃចូលស្រួលៗឡើយ តែងតែទាត់បកមកវិញ និងកណ្ដាប់ដៃចេញជារើយៗដែរ ជាហេតុធ្វើឲ្យ មករា ពិបាកក្នុងការវ៉ៃយកពិន្ទុ។ ដោយក្បាច់ពែផ្ដួលរបស់ថៃល្អ ធ្វើឲ្យកីឡាករកម្ពុជាខាងលើនេះអស់កម្លាំង បានត្រឹមវ៉ៃតប់ៗប៉ុណ្ណោះទឹកទី៤ -៥។
ចំណែក ឈុត សេរីវណ្ណថង វិញក៏ត្រូវប៉ះអ្នកប្រដាល់ថៃរឹងមាំម្នាក់ដែរ ទោះជាអ្នកប្រដាល់កម្ពុជារូបគេព្យាយាមទាត់ខ្លាំងៗក៏ដោយ និងចេញកណ្ដាប់ដៃ រួមទាំងកែងក្ដីមិននៅតែមិនអីដដែល។ ដោយសារតែ វណ្ណថង វ៉ៃសន្សំពិន្ទុបានច្រើនជាហេតុធ្វើឲ្យគេទទួលបានជ័យជម្នះនាប្រកួតថ្ងៃសៅរ៍នោះតែម្ដងទៅ។
រំលឹកដែរថា ធន់ មករា ចាញ់ពិន្ទុកីឡាករថៃ Theap Kao និង ឈុត សេរីវណ្ណថង ឈ្នះពិន្ទុកីឡាករថៃ Phich Yaksur នៃជំនួបដំបូងវគ្គសន្សំពិន្ទុក្នុងពូល នាកម្មវិធីខ្សែក្រវាត់ខារ៉ាបាវរបស់សង្វៀន អាស៊ីអាគ្នេយ៍ កាលពីថ្ងៃសៅរ៍ ទី៩ ខែមិថុនា ២០១៨៕