គ្រូ​បង្វឹក​ជម្រើស​ជាតិ​នេះ​យល់​ថា Zidane នឹង​មក​កាន់​តំណែង​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​ខាង​មុខ

  • 2018-06-12 13:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​ លោក Didier Deschamps យល់​ថា​លោក Zinedine Zidane នឹង​មក​កាន់​តំណែង​របស់​ខ្លួន​នា​ថ្ងៃ​ណា​មួយ​ខាង​មុខ។

លោក Deschamps មិន​ដឹង​ទេ​ថា អតីត​អ្នក​ចាត់​ការ Real Madrid លោក Zidane នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​មិន​អនាគត​ខ្លួន ប៉ុន្តែ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​រូប​នេះ​យល់​ថា Zidane នឹង​មក​កាន់​តំណែង​របស់​ខ្លួន​នា​ពេល​ខាង​មុខ។

លោក Deschamps ក៏​មិន​ដឹង​ដែរ​ថា ពេល​ណា​ដែល​ លោក Zinedine Zidane នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា "វា​គឺ​ជា​រឿង​សម​ហេតុ​សម​ផល" ដែល​អតីត​អ្នក​ចាត់​ការ​ Real Madrid ​នឹង​មក​កាន់​កាប់​តួនាទី​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ លោក Zidane បាន​លា​លែង​ពី​តំណែង​ជា​អ្នក​ចាត់​ការ​ក្លឹប Real Madrid ក្រោយ​ឈ្នះ​ Champions League ៣ រដូវ​កាល​ជាប់​គ្នា។ កាល​នោះ​លោក​មិន​បាន​បក​ស្រាយ​ច្រើន​ ហើយ​ច្បាស់​ទេ​ថា មូលហេតុ​អ្វី​ដែល​លោក​បាន​ធ្វើ​បែប​នេះ ប៉ុន្តែ​បាន​បញ្ជាក់​ថា "ក្រោយ​បី​ឆ្នាំ ការ​ផ្លាស់​ប្ដូរ​គឺ​ចាំបាច់"។

ថ្លែង​ពី​​បារាំង​វិញ​ក្នុង World Cup ២០១៨ នេះ ក្រុម​ជម្រើស​ជាតិ​ស្ថិត​នៅ​ក្នុង​ពូល C ហើយ​នឹង​ត្រូវ​ប្រកួត​ប៉ះ​អូស្ត្រាលី ប៉េរូ និង​ដាណឺម៉ាក​ក្នុង​វគ្គ​ Group Stage៕

លោក Deschamps និង Zidane កាលនៅជាកីឡាករ

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី