បន្តវគ្គ Mourinho ទាយ៤ក្រុមនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup
- 2018-06-13 01:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តវគ្គ Mourinho ទាយ៤ក្រុមនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍មុនJose Mourinho ដែលជាអ្នកវិភាគក្នុងព្រឹត្តិការណ៍ World Cup បានទស្សន៍ទាយក្រុមទាំង១៦ ដែលមានលទ្ធភាពអាចបន្តទៅវគ្គ១៦ក្រុមចុងក្រោយ។ សម្រាប់សប្ដាហ៍នេះលោកបានបន្តទាយក្រុមនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមខ្លាំងៗជាច្រើនអ្នកចាត់ការរបស់ Man Utd ទស្សន៍ទាយថានឹងប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយដូចជា ព័រទុយហ្គាល់ vs បារាំង ,ប្រេស៊ីល vs អង់គ្លេស, អេស្ប៉ាញ vsអាហ្សង់ទីន, អាល្លឺម៉ង់ vsបែលហ្សិក។ ជារឿងចាប់អារម្មណ៍តាមការរំពឹងទុករបស់ Mourinho គិតជម្រើសរបស់លោក ព័រទុយហ្គាល់អាចយកឈ្នះបារាំងឡើងទៅវគ្គ៤ក្រុមចុងក្រោយ អមជាមួយក្រុមខ្លាំង៣ទៀតគឺប្រេស៊ីល អាហ្សង់ទីននិងអាល្លឺម៉ង់។
រងចាំទស្សនាជុំបន្ត តើ Mourinho យល់ថាក្រុមណានឹងឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយក្លាយជាម្ចាសពាន? Mourinh បានចុះកុងត្រាជាមួយទូរទស្សន៍រុស្ស៊ី RT ដើម្បីធ្វើអ្នកវិភាគសម្រាប់ព្រឹត្តិការណ៍នេះ ដោយទទួលបានថ្លៃនឿយហត់ ៤សែនផោនក្នុងថ្ងៃ ឬ ១,៧១លានផោនលើកុងត្រា៤ថ្ងៃរបស់លោក៕