មកដឹងឈ្មោះ និងរហស្សនាម ដែល ដូណាល់ ត្រាំ ធ្លាប់ហៅ គីម ជុងអ៊ុន មុននិងពេលប្រជុំកំពូល
- 2018-06-13 02:06:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងឈ្មោះ និងរហស្សនាម ដែល ដូណាល់ ត្រាំ ធ្លាប់ហៅ គីម ជុងអ៊ុន មុននិងពេលប្រជុំកំពូល
ចន្លោះមិនឃើញ
មនុស្សនៅទូទាំងពិភពលោកបានដឹងហើយថា កិច្ចប្រជុំកំពូល កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ចប់ទៅយ៉ាងរលូន ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នា និងសម្រេចបានលទ្ធផលធំៗចំនួន ៤ ចំណុច។
ងាកមកមើលកាលពីអតីតកាលវិញ ពោលគឺមុនពេលកិច្ចប្រជុំកំពូល មេដឹកនាំទាំងពីរហាក់មានភាពរកាំរកូសគ្នាខ្លាំងណាស់ ជាពិសេសជុំវិញបញ្ហានុយក្លេអ៊ែរ។ ដោយសារតែហេតុនេះហើយ ទើបប្រធានាធិបតីអាមេរិកទី៤៥ខាងលើ បានដាក់រហស្សនាមឲ្យ មេដឹកនាំកូរ៉េខាងជើង ថា **«Rocket Man»** , **«Little Rocket Man»** និង **«Mad Man»** ហើយធ្លាប់ហៅ លោក គីម ជុងអ៊ុន ថា **«Sick Puppy»** ទៀតផង។
ផ្ទុយទៅវិញ នៅពេលដឹងថាជំនួបកំពូលនឹងកើតឡើង និងក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោក ដូណាល់ ត្រាំ បានហៅលោក គីម ថា «Supreme Leader» , «His Exerllency» និង «Chairman» វិញ។
យ៉ាងណាមិញ មេដឹកនាំកូរ៉េខាងជើងដែលគេជឿជាក់ថាមានវ័យខ្ទង់ ៣០ឆ្នាំនោះ ត្រូវប្រជាជនខ្លួនហៅឈ្មោះជាច្រើនដូចជា «Respected Comrade Kim Jong-un» , «Chiarman of Workers' Party of Korea» , «Supreme Commander of the Korean People's Amry» និង «Chairman of the State Affairs Commission of the Democratic People's Republic of Korea»៕
ចុចអាន៖