ដូណាល់ ត្រាំ មានឱកាសខ្ពស់ ឈ្នះពានរង្វាន់ណូបែលសន្តិភាព ក្រោយកិច្ចប្រជុំកំពូល

  • 2018-06-13 03:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​នៃ​ការ​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​កើន​ឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង។

លោក ត្រាំ កំពុង​មាន​សង្ឃឹម​ខ្ពស់​ខ្លាំង ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​នៅ​ក្នុង​ខែ​ធ្នូ។ ប្រសិន​បើ​វា​កើតឡើង​ពិត​មែន នោះ​លោក​នឹង​ត្រាប់​តាម​សមិទ្ធផល​របស់​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ដែល​បាន​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព កាល​ពី​ឆ្នាំ២០០៩។

អ្នក​ឈ្នះ​ផ្សេងៗ​ទៀត​ពី​មុន​មក រួម​មាន​ដូច​ជា អ្នកម៉ែ Teresa, អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Nelson Mandela, សកម្មជន​ប៉ាគីស្ថាន នាង Malala Yousafzai និង ក្រុម​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ International Campaign to Abolish Nuclear Weapons ជាដើម។

សូម​រំលឹក​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែ​មិថុនា ឆ្នាំ២០១៨ ម្សិលមិញ រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​បញ្ចប់​ទៅ​យ៉ាង​រលូន ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា និង​សម្រេច​បាន​លទ្ធផល​ធំៗ​ចំនួន ៤ ចំណុច

ចុច​អាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង