Hazard គិត​ថា​ក្រុម​គេ​អាច​បំបាក់​ប្រេស៊ីល បារាំង​និង​បន្ត​ឈ្នះ​អង់គ្លេស​លើក​ពាន WC

  • 2018-06-13 04:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard ខ្សែ​ប្រយុទ្ធ​របស់ Chelsea បាន​ធ្វើ​ការ​ទស្សន៍ទាយ​ថា ជម្រើស​ជាតិ​បែលហ្សិក​នឹង​ឡើង​ផ្ដាច់ព្រ័ត្រ​ជួប​អង់គ្លេស ហើយ​អាច​បំបាក់​តោ​កំណាច​លើក​ពាន World Cup 2018។

បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម​ Instagram កីឡាករ​ជើង​ស៊ុតHazard បាន​ជ្រើសរើស​ក្រុម​នីមួយ​ៗ​​ដែល​អាច​ឡើង​មក​វគ្គ​ចាញ់​ធ្លាក់​។ កីឡាករ​វ័យ​២៧​ឆ្នាំ​នឹង​រ៉ាប់រង​ធ្វើ​ជា​ប្រធាន​ក្រុម​នៃ​រជ្ជកាល​មាស​របស់​​បែលហ្សិក ហើយ​មាន​ទំនុក​ចិត្ត​ថា​ ក្រុម​គេ​នឹង​អាច​គ្រង​ពាន World Cup ឆ្នាំ​នេះ។ ​ជ្រើសរើស​ក្រុម​ក្នុង​កម្មវិធី​កីឡា​មួយ Hazard ទាយ​ថា បែលហ្សិក​នឹង​ទម្លាក់​ប៉ូឡូញ​នៅ​វគ្គ​១៦​ក្រុម រួច​បន្ត​យក​ឈ្នះ​ប្រេស៊ីល​នៅ​វគ្គ​៨​ក្រុម​។ ឡើង​ទៅ​វគ្គ​៤​ក្រុម កីឡាករ​ល្បឿន​លឿន​គិត​ថា អាច​ជួប​បារាំង​ហើយ​អាច​យក​ឈ្នះ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ជួប​អង់គ្លេស​តែ​ម្ដង។

World Cup 2018 បែលហ្សិក​ស្ថិត​នៅ​ពូល​ G ជាមួយ ប៉ាណាម៉ា ទុយណេស៊ី​និង​អង់គ្លេស។​ព្រឹត្តិការណ៍​​ដែល​រៀបចំ​៤​ឆ្នាំ​ម្ដង​នេះ នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ស្អែក​តទៅ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ