ចំណុច​ពិសេស​១​ត្រូវ​ដឹង រឿង​អាជ្ញាកណ្ដាល​​​និង​​ទង់​ Offiside នៅ WC ឆ្នាំ​នេះ

  • 2018-06-13 07:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ប្រកាស​របស់​លោក Pierluigi Collina ដែល​ជា​ប្រធាន​គណៈកម្មាធិការ​អាជ្ញាកណ្ដាល​របស់ FIFA បាន​លើក​ឡើង​ថា ជំនួយ​ការ​អាជ្ញាកណ្ដាល​នៅ World Cup ​ឆ្នាំ​នេះ​ទាំង​អស់​អាច​ មិន​លើ​ទង់​ប្រសិន​មិន​ប្រាកដ​ថា​បាល់​នោះ Offiside ដោយ​ជំនួស​វិញ​តាម​ការ​ពិនិត្យ​លើ VAR។

នៅ​រុស្សី​ជា​ព្រឹត្តិការណ៍ World Cup ដំបូង​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR)។ ការ​កំណត់​មិន​ឲ្យ​អាជ្ញាកណ្ដាល​លើក​ទង់​ ប្រសិន​មិន​ប្រាកដ​ថា​បាល់​ Offiside ​និង​ត្រូវ​ពឹងផ្អែក​លើ VARគឺ​ដើម្បី​បង្ហាញ​យុត្តិធម៌​ការ​ពិត ជា​ពិសេស​កុំ​ឲ្យ​​ខាង​ក្រុម​ម្ខាង​ៗ​មិន​សប្បាយ​ចិត្ត។

​លោក Pierluigi Collina បាន​និយាយ​ថា៖ "​ប្រសិន​អ្នក​ឃើញ​ជំនួយ​ការ​អាជ្ញាកណ្ដាល​មិន​លើក​ទង់ មិនមែន​មានន័យ​ថា​ពួក​គេ​ខុស​ទេ។ ព្រោះ​ពួក​គេ​គោរព​​គោលការណ៍​ ដែល​អាច​មិន​លើក​ទង់​បាន។ ពួក​គេ​ត្រូវ​បាន​ណែនាំ​ឲ្យ​មិន​លើក​ទង់ ពេល​ដែល​​មាន​បាល់ Offiside ​កើត​ឡើង​មិន​ច្បាស់​ក្នុង​ចិត្ត ព្រោះ​ប្រសិន ជំនួយ​ការ​អាជ្ញាកណ្ដាល​លើក​ទង់ ​អ្វី​ៗ​ត្រូវ​សម្រេច​យក​ជា​ការ​តែ​ម្ដង។

លោក​បន្ត​ថា ដូច្នេះ​ពេល​ជំនួយ​ការ​អាជ្ញាកណ្ដាល​មិន​លើក​ទង់ ហើយ​ការ​ប្រកួត​នៅ​បន្ត​ឬ​មាន​គ្រាប់​បាល់​កើត​ឡើង ប្រសិន​មាន​ការ​តវ៉ា​ឬ​ជំនួយ​ការ​អាជ្ញាកណ្ដាល​មិន​ច្បាស់​ក្នុង​ចិត្ត នោះ​គេ​ត្រូវ​ទៅ​ពិនិត្យ​ជាមួយ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល៕ ​​​

​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម