ទាំង​តម្លៃ និង​រូបរាង​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់ Ariana Grande កប់​ខ្លាំង​មិន​ធម្មតា

  • 2018-06-13 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​វិប​សាយ TMZ បាន​ឲ្យ​ដឹង​​ថា តារា​កំប្លែង Pete Davidson បាន​ចំណាយ​ប្រាក់​ជិត ១០០ ០០០ដុល្លារ ដើម្បី​ទិញ​ចិញ្ចៀន​ពេជ្រ​មួយ​​វង់​បំពាក់​លើ​ដៃ​ Ariana Grandeដែល​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក។​

បើ​តាម​ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​ឲ្យ​ដឹង​ថា តារា​កំប្លែង​ Davidson បាន​ទិញ​ចិញ្ចៀន​មាស​មួយ​វង់​ដែល​មាន​ដាំ​ពេជ្រ ៣.០៣ ការ៉ាត់ កាល​ពី​ខែ​មុន។ ចិញ្ចៀន​មួយ​វង់​នេះ​ផង​ដែរ ត្រូវ​ចំណាយ​ពេល​ជិត ២​សប្ដាហ៍​ក្នុង​ការ​ធ្វើ​វា​ឲ្យ​មាន​ម៉ូដ​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​តែ Ariana Grande។

គួរ​រម្លឹក​ដែរ​ថា តារា​កំប្លែង Pete Davidson និង​តារា​ចម្រៀងAriana Grande បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មានទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា