ជុំវិញ​ការ​ផ្សាយ World Cup 2018 ក្រសួង​ព័ត៌មាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បន្ទាន់​មួយ

  • 2018-06-13 11:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក World Cup 2018 នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​នោះ នៅ​ថ្ងៃ​នេះ ស្រាប់​តែ​លេច​ចេញ​នូវ សេចក្ដី​ជូន​ដំណឹង​បន្ទាន់​មួយ​របស់​ក្រសួង​ព័ត៌មាន​ជុំវិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​ដ៏​កក្រើក​ពិភព​លោក​មួយ​នេះ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

តាម​កម្មវត្ថុ ដែល​មាន​ក្នុង​សេចក្ដី​ជូន​ដំណឹង គឺ​ថា ក្រសួង​បាន​សម្រេច​ទទួល​ស្គាល់​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ផ្ដាច់​មុខ​ការ​ប្រកួត​បាល់​ទាត់ FIFA World Cup 2018 របស់​ក្រុមហ៊ុន CBS(Cambodia Broadcasting Co.Ltd) ហើយ តាម​លិខិត​១៧០១ ព.ម ចេញ​តាំង​ពី​ថ្ងៃ​ទី ៣០ វិច្ឆិកា ២០១៧។ ដំណឹង​នេះ ជម្រាប​ជូន​ទៅ​ដល់​ឯកឧត្តម លោក​ជំទាវ អ្នក​ឧកញ៉ា ដែល​ជា​ម្ចាស់​ទូរទស្សន៍​ខ្សែ​កាប​ជ្រាប​ជា​ព័ត៌មាន។

តាម​រយៈ​កម្មវិធី​ដដែល ក្រសួង​បាន​សង្កត់​ធ្ងន់​ថា ក្នុង​ករណី​បើ ឯកឧត្តម លោក​ជំទាវ អ្នក​ឧកញ៉ា ជា​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ ឬ​ទូរទស្សន៍​ខ្សែ​កាប ដែល​ទទួល​បាន​សិទ្ធិ​លើ​ការ​ផ្សាយ​បន្ត​ការ​ប្រកួត​ដ៏​ធំ​នេះ ហើយ​បាន​បាត់​បង់​សិទ្ធិ ឬ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ស្រប​ច្បាប់​ដែល​ខ្លួន​មាន សូម​ធ្វើ​លិខិត​ជំទាស់​តវ៉ា​មក​ក្រសួង​ព័ត៌មាន និង​សោតទស្សន៍ ឲ្យ​បាន​មុន​ថ្ងៃ​ទី ១៤ មិថុនា ជា​កំហិត។ ពុំ​នោះ​ទេ ក្រសួង​នឹង​ពុំ​ទទួល​ដោះ​ស្រាយ​លើ​បញ្ហា​នេះ​ឡើយ៕

credit: jessiemay.org.uk

អត្ថបទ៖ ទារិកា

អត្ថបទថ្មី