មក​មើល​ការ​យាម​ល្បាត​របស់កង​សន្តិសុខ​រុស្ស៊ី​ជុំវិញសណ្ឋាគារ​ក្រុមជម្រើស​ជាតិ​អង់គ្លេសស្នាក់នៅ

  • 2018-06-13 12:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​សន្តិសុខ​ជនជាតិ​រុស្ស៊ី​មួយ​ចំនួន​​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តំបន់ Repino ក្រុង​ Saint Petersburg ដែល​ជា​មូលដ្ឋាន​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដើម្បី​ធ្វើ​ការ​ប្រកួត World Cup ខាង​មុខ។

កង​សន្តិសុខ​រុស្ស៊ី​ទាំង​នោះ នឹង​ធ្វើ​ការ​យាម​ និង​ដើរ​ល្បាត ជា​ពិសេស​នៅ​ជុំវិញ​សណ្ឋាគារ ForRestMix ដែល​ជា​សណ្ឋាគារ​ដែល​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ស្នាក់​នៅ។

ចំនួន​កង​សន្តិសុខ​ដែល​មាន​បេសកកម្ម​ការពារ​យាមកាម​សន្តិសុខ​របស់​កីឡាករ​ មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ច្បាស់​ឡើយ ប៉ុន្តែ​បើ​ផ្អែក​តាម​រូបភាព​ចុះ​ផ្សាយ​ដោយ​ The Sun ក្នុង​ថ្ងៃ​នេះ បញ្ជាក់​ថា​ចំនួន​ទំនង​ស្ថិត​មិន​ក្រោម ២០ នាក់ នោះ​ទេ។

ខាង​ក្រោម​ជា​ទិដ្ឋភាព​នៃ​ការ​យាម​កាម​របស់​កង​សន្តិសុខ​ទាំង​នោះ ចំពោះ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស៖

សូម​បញ្ជាក់​ផង​ដែរ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​នឹង​ទៅ​ហ្វឹកហាត់​ត្រៀម​លេង​ World Cup នៅ​កីឡដ្ឋាន​ Spartak Zelenogorsk ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ១០ គីឡូម៉ែត្រ​ពី​សណ្ឋាគារ​ដែល​ពួក​គេ​ស្នាក់​នៅ។

អង់គ្លេស​នឹង​បើក​ឆាក​ប្រកួត World Cup ២០១៨ របស់​ខ្លួន​ប៉ះ​ជាមួយ​នឹង​ទុយណេស៊ី នៅ​ថ្ងៃ​ទី ១៩ មិថុនា​ខាង​មុខ ហើយ​នឹង​ជួប​ជាមួយ ប៉ាណាម៉ា​នៅ​ ៤ ថ្ងៃ​បន្ទាប់ មុន​ពេល​ប្រកួត​ជាមួយ​បែលហ្សិក​នៅ​ថ្ងៃ​ទី ២៩៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី