Coutinho ទទួល​បាន​អំណោយ​ដ៏​ភ្ញាក់​ផ្អើល​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ថ្ងៃ​ខួប​កំណើត

  • 2018-06-13 13:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ម្សិលមិញ គឹ​ជា​ថ្ងៃ​ខួប​កំណើត​ឈាន​ចូល​វ័យ ២៦ ឆ្នាំ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho។ ក្នុង​ឱកាស​នេះ ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ផ្ដល់​អំណោយ​មួយ​ដល់​មិត្ត​រួម​ក្រុម​ខ្លួន។

អំណោយ​ដែល​ Coutinho ទទួល​បាន​នោះ គឺ​ការ​គប់​ពង​មាន់ ការ​បាត​ម្សៅ​នំ និង​ការ​ចាក់​ទឹក​ពី​លើ ពី​សំណាក់​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ខ្លួន។

ក្នុង​អំឡុង​ពេល​សម្រាក​ពី​ការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​លេង​ World Cup កីឡាករ Coutinho បាន​អង្គុយ​លេង​លើ​ទី​លាន ដោយ​ហាក់​មិន​ដឹង​ថា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ធ្វើ​អ្វី​ឡើយ​ដើម្បី​អបអរ​ថ្ងៃ​កំណើត​ខ្លួន។ បន្តិច​ក្រោយ​មក​ ស្រាប់​តែ​មិត្ត​ៗ​ បាន​នាំ​គ្នា​ព្រួត​គប់​ពង​មាន់ បាត​ម្សៅ​នំ និង​បាញ់​ទឹក​ទៅ​លើ​រូប​គេ​តែ​ម្ដង។

ក្រោយ​ជួប​ហេតុការណ៍​នេះ Coutinho មិន​ត្រូវ​បាន​ប្រទះ​ឃើញ​ថា​បាន​ខឹង​សម្បា​រអ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្សែ​បម្រើ​ប្រយុទ្ធ​បាន​បង្ហាញ​ទឹក​មុខ​សប្បាយ​រីករាយ​ដាក់មិត្តៗខ្លួន។

ប្រេស៊ីល​នឹង​ត្រូវប្រកួត​បើក​ឆាក World Cup ២០១៨ របស់ខ្លួន​ដោយ​ប៉ះ​ជាមួយ ស្វីស នា​ថ្ងៃ​ទី ១៨ មិថុនា​ខាង​មុខ មុន​ជួប​ជាមួយ​កូស្តារីកា ៤ ថ្ងៃ​បន្ទាប់ ខណៈ​នឹង​ត្រូវ​លេង​ជាមួយ​ស៊ែប​នៅ​ថ្ងៃ​ទី ២៨៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម