បែកធ្លាយ​! តារា​ប្រុស​សង្ហា​ៗ ៥​ ដួង​ លួច​ស្រលាញ់​ Jennie ក្នុង​ក្រុម​ BLACKPINK

  • 2018-06-13 14:06:16
  • ចំនួនមតិ

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ មាន​ព័ត៌មាន​បែក​ធ្លាយ​ថា​ មាន​តារា​ប្រុស​សង្ហា​ៗ​ ៥​ ដួង​ លួច​ស្រលាញ់​លើ​តារា​ចម្រៀង​ Jennie ក្នុង​ក្រុម​ចម្រៀង​ BLACKPINK ព្រោះ​តែ​តារា​ស្រី​ស្រស់​រូប​នេះ​ គួរ​ឲ្យ​ស្រលាញ់​ សិចស៊ី​ មាន​ទេពកោសល្យ​ខ្ពស់​ និង​មិន​វាយ​ឬក​។

១. តារា​ចម្រៀង​ Jonghyun ក្នុង​ក្រុម​ CNBLUE និង​តារា​ចម្រៀង​ Zico ក្នុង​ក្រុម​ BLOCK B

ខណៈ​ពេល​ក្រុម​ចម្រៀង​ BLACKPINK កំពុង​សម្ដែង​លើ​ឆាក​ ជាពិសេស​នៅ​វគ្គ​កញ្ចក់​អេក្រង់​ចាប់​យក​តារា​ចម្រៀង​ Jennie តារា​ប្រុស​ Zico ក៏​បែរ​មុខ​ទៅ​តារា​ចម្រៀង​ Jonghyun ដែល​អង្គុយ​ក្បែរ​គ្នា​ថា​ "នាង​ស្រស់​ស្អាត​។"

ហើយ​ Jonghyun ក៏​យល់​ស្រប​ថា​ "នាង​ស្រស់ស្អាត​ "។

Jonghyun
Zico

២. តារា​ចម្រៀង​ Heechul ក្នុង​ក្រុម​ Super Junior

តារា​ចម្រៀង​ Heechul ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ ដោយ​មាន​តារា​កិត្តិយស​ជា​តារា​ចម្រៀង​ Jennie ក្នុង​កម្មវិធី​ Knowing Brothers ។ តារា​ប្រុស​ Heechul មើល​ទៅ​ហាក់​ដូច​ជា​ស្រលាញ់​ភាព​កំប្លែង​ និង​ចរិក​ត្រង់​របស់​ស្រី​ស្រស់​ Jennie ណាស់​។

៣. តារា​ប្រុស​តៃវ៉ាន់​ Riley (SpeXial)

នៅ​ពេល​គេ​សួរ​តារា​ប្រុស​តៃវ៉ាន់​ Riley ឲ្យ​ជ្រើស​រើស​សមាជិក​ក្រុម​ BLACKPINK ណា​ម្នាក់​ ដែល​លោក​ពេញ​ចិត្ត​ ភ្លាម​ៗ​នោះ​ ប្រុស​សង្ហា​នេះ​ ក៏​ឆ្លើយ​ថា​ ​តារា​ចម្រៀង​ Jennie ។ ភាព​ស្រស់​ស្អាត​ និង​ទេពកោសល្យ​រ៉េប​របស់​ Jennie បាន​ឆក់​យក​បេះដូង​របស់​តារា​ប្រុស​តៃវ៉ាន់​តែ​ម្ដង​។

៤. កីឡាករ​ Lim Hyo Jun

“ខ្ញុំ​ចូលចិត្ត​ស្ដាប់​ចម្រៀង​ As if it's your last របស់​ក្រុម​ BLACKPINK ហើយ​ខ្ញុំ​ពិត​ជា​ចូលចិត្ត​ Jennie “ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ Lim Hyo Jun ៕


ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ