មិន​ដល់​មួយខែផង កម្ពុជាទទួលបាន​តួនាទី​ធំៗពី​រនៅ​អង្គការ​សហប្រជាជាតិ

  • 2018-06-14 02:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បានជាប់​ឆ្នោ​តជាក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​របស់អង្គការ​សហប្រ​ជា​ជាតិ​សម្រាប់​អាណត្តិ​មួយ​ឆ្នាំ២០១៩​ ដែល​នេះជា​ «ជោគជ័យ»​ថ្មី​មួយ​ទៀត​របស់​កម្ពុជា ខណៈ​ប៉ុន្មាន​ថ្ងៃ​មុន​កម្ពុជា​ក៏​ត្រូវ​បានជ្រើស​តាំង​ជា​អនុប្រ​ធាន​សម័យ​ប្រជុំលើកទី៧៣​របស់អង្គការ​សហប្រ​ជា​ជាតិ​។

(រូបភាព៖ Screenshot ពីវែបសាយ ECOSOC)

​សេចក្តី​ប្រ​កាស​ព័ត៌មាន​មួយ​របស់​ក្រ​សួង​ការ​បរទេស​កម្ពុជា ដែល​ផ្តល់​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​នេះ​ បាន​លើក​ឡើងថា​នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ២០១៨ កម្ពុជា​ត្រូវបាន​ប្រ​ទេស​១៨៣ លើ​១៨៨​​បោះ​ឆ្នោត​ជ្រើសតាំងជា​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) របស់​អង្គការ​សហប្រ​ជាជាតិ​ក្នុង​អាណត្តិ​មួយ​ឆ្នាំ​២០១៩​ នៅ​សាល​មហា​សន្និ​បាតនៃ​ទី​ស្នាក់​ការ​អង្គការ​សហប្រ​ជា​ជាតិ​នៅទីក្រុង​​ញ៉ូយក សហរដ្ឋអាមេរិក​។

ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​ (ECOSOC)គឺ​ជា​ផ្នែក​មួយ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរភាព​សម្រាប់ពិភព​លោក​ ដោយ​ក្នុង​នោះ​មាន​ទិស​ដៅ​សំខាន់​បី​គឺ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន។​នេះបើ​តាម​ព័ត៌មាន​នៅ​លើ​វែបសាយ ECOSOC។

ជាមួយ​គ្នា​នោះដែរ​កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ កម្ពុជា​ក៏​ត្រូវ​បាន​ជ្រើសតាំង​ធ្វើជា​អនុប្រ​ធាន​នៃ​សម័យ​ប្រ​ជុំលើក​ទី​៧៣ របស់​មហាសន្និបាតអង្គការ​សហប្រ​ជា​ជាតិ​អាណត្តិ​ខែកញ្ញា ឆ្នាំ២០១៨ ដល់​ខែកញ្ញា ឆ្នាំ២០១៩ រួមជា​មួយ​ប្រ​ទេស​១៥​ផ្សេងទៀត និង​សមាជិក​អចិន្ត្រៃទាំង​ប្រាំ​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រ​ជា​ជាតិ។​

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​សរសេរ​បន្តថា៖ «នេះ​ជា​ជោគជ័យដ៏ធំធេង​ថ្មី​មួយ​ទៀត​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​ការ​លើកស្ទួយ​កិត្តិ​យស​ និង​កិត្យានុភាព​ជាតិ​លើ​ឆានអន្តរជាតិ»៕

អត្ថបទ៖ ទូច សុខា