Amazon ​​ហ៊ាន​ឲ្យ​​បុគ្គលិក​ ៥០០០ ដុល្លារ​ ​ដើម្បី​ឈប់​​ពី​ការងារ ព្រោះ​ហេតុ​ផល​នេះ

  • 2018-06-14 02:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រៀងរាល់​ពាក់​កណ្ដាល​រដូវ​រងារ (ចន្លោះ​ខែ​មករា-កុម្ភៈ) បុគ្គលិក​​ដែល​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​របស់​​ Amazon តែង​ទទួល​បាន​នូវ​ការ​ផ្ដល់​ជូន​មួយ​ឈ្មោះ​ថា​ "Pay to Quit” មាន​ន័យ​ថា​ យក​លុយ​ដើម្បី​ឈប់​ពី​ការងារ។

បុគ្គលិក​ដែល​ទទួល​យក​ការ​ផ្ដល់​ជូន​នេះ​ អាច​បាន​លុយ​ទៅ​តាម​​រយៈពេល​នៃ​ឆ្នាំ​ដែល​ខ្លួន​ធ្វើ​ការ​នៅ​ Amazon ដោយ​ឆ្នាំ​ទី​មួយ​អាច​ទទួល​បាន​ ២ ០០០ ដុល្លារ និង​​បូក​បន្ថែម​​​ ១ ០០០ ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ រហូត​ដល់​​​ចំនួន​កំណត់​ ៥ ០០០ ដុល្លារ។

Lauren Lynch អ្នក​​នាំ​ពាក្យ​​របស់​ក្រុមហ៊ុន​ Amazon បាន​​បក​ស្រាយ​ពី​ការ​ផ្ដល់​ជូន​នេះ​ថា​ ៖ "គោល​បំណង​គឺ​យើង​ចង់​លើក​ទឹក​ចិត្ត​​ ឲ្យ​គ្រប់​គ្នា​ប្រើ​ពេល​បន្តិច​ដើម្បី​គិត​​អំពី​អ្វី​ដែល​ពួក​គេ​ចង់​បាន។ ក្នុង​រយៈពេល​យូរ​អង្វែង​ យើង​​ជឿ​ថា​​ធ្វើ​ការ​នៅ​កន្លែង​ដែល​យើង​មិន​ចង់​នៅ​ គឺ​​គ្មាន​​ផល​ល្អ​ចំពោះ​​ខ្លួន​ឯង និង​ចំពោះ​ក្រុមហ៊ុន​​ឡើយ​”។

​​នៅ​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​របស់​​ Amazon មាន​បុគ្គលិក​​ជាង ៦ ០០០ នាក់​បម្រើ​ការងារ​​នៅ​ទី​នោះ ហើយ​រយៈពេល​​ច្រើន​ឆ្នាំ​មក​នេះ​ មាន​បុគ្គលិក​តិច​តួច​បំផុត​ដែល​ទទួល​យក​ការ​ផ្ដល់​ជូន​នេះ។

Amazon បាន​ទិញ​យក​ម៉ូដែល​នៃ​​កម្មវិធី​ "Pay to Quit” នេះ​ពី​ក្រុមហ៊ុន​​លក់​ស្បែក​ជើង​អនឡាញ​ កាល​ពី​ឆ្នាំ​ ២០០៩៕​​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង