Martial ចង់​ដើរ​ចេញ​ពី Manchester United

  • 2018-06-14 03:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Manchester United កីឡាករ Anthony Martial មាន​បំណង​ចង់​ចាកចេញ​ពី​ក្លឹប​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​សារ​កត្តា​មិន​សូវ​បាន​លេង។ នេះ​តាម​សម្ដី​ភ្នាក់ងារ​របស់ Martial។

Philippe Lamboley ដែល​ជា​ភ្នាក់ងារ​របស់ Martial បាន​និយាយ​ថា United ចង់​ពង្រីក​កុងត្រា​ជាមួយ​Martial ​ មិន​ចង់​ឲ្យ​កីឡាករ​បារាំង​រូប​នេះ​ចេញ​ពី​ក្លឹប​ឡើយ។ ប៉ុន្តែ​សាមី​ខ្លួន​មិន​ចង់​នៅ​ទៀត​ឡើយ ព្រោះ​ឲ្យ​លេង​របស់​គេ​បាន​តិចតួច​ណាស់​កាល​ពី​រដូវ​កាល​មុន ក្រោយ​មាន​វត្តមាន​របស់  Alexis Sanchez។

លោប​បន្ត​ថា បន្ទាប់​ពី​គិត​អំពី​កត្តា​និង​លទ្ធភាព​ជា​ច្រើន Anthony ចង់​ចេញ​ពី Manchester United ។ កុងត្រា​របស់​កីឡាករ​វ័យ​២២​ឆ្នាំ​ជាមួយ​បិសាច​ក្រហម​នឹង​អស់​នៅ​ចុងរដូវ​កាល​ក្រោយ។ រដូវ​កាល​មុន​គេ​មិន​សូវ​បាន​លេង​ពេញ​តង់​ប៉ុន្មាន​ទេ បង្ហាញ​ខ្លួន​៤៥​ប្រកួត​គ្រប់​កម្មវិធី​រក​បាន​១១​គ្រា។ អ្វី​ដែល​ជា​រឿង​សោកស្ដាយ Martial មិន​ត្រូវ​បាន​ជម្រើស​ជាតិ​បារាំង​កោះហៅ​ទៅ​លេង​ World Cup ឆ្នាំ​នេះ​ទេ៕​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី