លោក ប្រាក់ សុវណ្ណារ៉ា ទាយ​លទ្ធផល​រវាង រុស្ស៊ី​ និង​អារ៉ាប៊ីសាអ៊ូឌីត​យប់នេះ

  • 2018-06-14 06:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ​បាន​ធ្វើ​ការ​ទស្សន៍ទាយ​លទ្ធផល​​ថា ​ម្ចាស់​ផ្ទះ​ រុស្ស៊ី នឹង​​យក​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ការ​ប្រកួត​បើក​ឆាក​ព្រឹត្តិការណ៍​ធំ​ World Cup 2018 វេលា​ម៉ោង ១០ យប់​នេះ។

លោក ប្រាក់ សុវណ្ណារ៉ា

​​​គ្រូ​បង្វឹក​រូបនេះ​បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​រុស្ស៊ី​ជា​ម្ចាស់​ផ្ទះ ដូច្នេះ​គេ​ពិត​ជា​មាន​ប្រៀប​ជាង​ជាក់​មិន​ខាន។ ​មិន​មែន​តែ​លោក​ទេ ដែល​យល់​ថា រុស្ស៊ី​ ជា​អ្នក​ឈ្នះ​ ​នៅ​មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​គិត​ដូច​លោក។

​លោក​ក៏​មិន​បាន​បញ្ជាក់​ការ​​យក​ឈ្នះ​ ដោយ​លទ្ធផល​ប៉ុន្មាន​គ្រាប់​ដែរ ​​ហើយ​ការ​ទស្សន៍ទាយ​​​នេះ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​លោក​តែ​ប៉ុណ្ណោះ។ លទ្ធផល​យ៉ាង​ណា​អាច​រង់​ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា។

​ដើម្បី​ជា​ការ​ជម្រាប​ជូន​ព័ត៌មាន​ផ្សេងៗ​​ជុំ​វិញ​ជើង​កីឡាករ ឬ​ចំណុច​សំខាន់​ៗ​ជូន​ប្រិយមិត្ត​ម៉ោង ៣:៣០ នាទី​រសៀល​នេះ Sabay ក៏​មាន​ Live វិភាគ​ជុំ​វិញ​គូ​នេះ​​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម