កុំទាន់ប្រញាប់! ព្រោះម្ចាស់ iPhone ប៉ុន្មានម៉ូឌែលនេះ កំពុងរអ៊ូខ្លាំងក្រោយ Update ទៅ iOS 11.4
- 2018-06-14 11:43:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់ប្រញាប់! ព្រោះម្ចាស់ iPhone ប៉ុន្មានម៉ូឌែលនេះ កំពុងរអ៊ូខ្លាំងក្រោយ Update ទៅ iOS 11.4
ចន្លោះមិនឃើញ
មតិពីម្ចាស់ iPhone ជាច្រើន កំពុងផ្ទុះការមិនពេញចិត្តជុំវិញបញ្ហាថាមពលថ្មចុះអន់ថយរហ័សលើប្រព័ន្ធ iOS 11.4 ដែលកំពុងដំណើរការលើឧបករណ៍ខ្លួន។ មានការបញ្ចេញយោបល់ជាង ១ ៣០០ នាក់លើគេហទំព័រ Apple Communities។
មតិពីម្ចាស់ iPhone 6 មួយបានឲ្យដឹងថាតាំងតែពី Update ហើយ ថាមពលថ្មលើឧបករណ៍ចុះអន់ថយដោយឯកឯង ថ្វីបើខ្លួនពុំបានចុចប្រើប្រាស់អ្វីក៏ដោយ ពីមុនធ្លាប់តែប្រើបានមួយថ្ងៃ ឥឡូវចុះសល់កន្លះថ្ងៃ។ ម្ចាស់ iPhone 6s មួយរូបផ្សេងទៀត ជួបបញ្ហាស្រដៀងគ្នា ក៏បន្ថែមថាទូរសព្ទរបស់ខ្លួនស្រកថ្មអស់ ៦០ ភាគរយក្នុងរយៈពេលមួយយប់ ហើយក៏សម្គាល់ឃើញថា iPad Mini 4 មួយគ្រឿងផ្សេងទៀតជួបបញ្ហាដូចគ្នា។ មតិពីបុគ្គលមួយរូបទៀត ក៏សង្កត់ធ្ងន់ថាថាមពលថ្មលើឧបករណ៍ស្រកចុះ ១ ភាគរយ រៀងរាល់ ២០ វិនាទី។
សរុបជារួមឧបករណ៍ដែលរងការប៉ះពាល់ខ្លាំងគឺម៉ូឌែល iPhone 6, iPhone 6s ក៏ដូចជា iPhone 7/7 Plus ប៉ុន្តែពុំទាន់មានការឆ្លើយតបចេញពីក្រុមហ៊ុន Apple ផ្ទាល់នោះទេ។ យ៉ាងណាមិញក៏មានការផ្តល់នូវគន្លឹះសន្សំថាមពលថ្មនៃអ្នកប្រើប្រាស់ផ្សេងៗពីគ្នា ឲ្យបិទមុខងារ Wi-Fi, Bluetooth និង Location Service ក្នុងករណីមិនចាំបាច់។ បើអ្នកជួបបញ្ហាដូចរៀបរាប់ខាងលើ អាចផ្តល់យោបល់ទៅ Apple តាមរយៈតំណ ត្រង់នេះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ប្រើ iPhone លេងអ៉ីនធើណិតស៊ីមអស់តិច កុំភ្លេចបិទមុខងារស៊ីលុយទាំងនេះ
ចង់ចេះលេង Rules Of Survival ខ្លាំងដូចគេ សាក ៨ ក្បាច់នេះ នឹងដឹងលទ្ធផល