ក្ដៅ​ៗ! Seungri កំពុង​​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារីបុគ្គលិក​ក្រុមហ៊ុន​ម្នាក់

  • 2018-06-15 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា សមាជិក​ក្រុម BIGBANG តារា​ចម្រៀង Seungri កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ស្ងាត់​ៗ។

បើ​តាម​ប្រភព​ជិត​ដិត​មួយ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​រូប​នេះ​កំពុង​តែ​ទាក់ទង​ជាមួយ​នារី​ម្នាក់​ដែល​មិន​មែន​ជា​អ្នក​សិល្បករ​ធ្វើ​ការ​ជា​​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ហើយ​ទំនាក់ទំនង​របស់​ពួកគេ​ត្រូវ​បាន​បុគ្គលិក​ក្នុង​ផលិតកម្ម​ដឹង​គ្រប់គ្នា។

គ្រាន់​តែ​ព័ត៌មាន​នេះ​បាន​បែក​ធ្លាយ​ភ្លាម ខាង​ផលិតកម្ម YG ក៏​បាន​មាន​ប្រតិកម្ម​តប​វិញ​ថា៖ "ពួក​យើង​កំពុង​តាមដាន​ក្នុង​រឿង​នេះ ថា​តើ​ជា​ការ​ពិត​ឬ​មិន​មែន​"៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា